(ភ្នំពេញ)៖ ជារឿងមួយដ៏គួរឲ្យ ចាប់អារម្មណ៍ ខណៈដែលកន្លងមកមហាជនជាច្រើន ជាពិសេសមិត្តៗ យុវវ័យតែងតែ ជំរុញក៏ដូចជាចាប់គូ ឱ្យតារាប្រុស-ស្រីល្បី ៗពីររូប គឺកញ្ញា ស៊ីន យូប៊ីន និងលោក ខាត់ វៃហហាំង បង្កើតចំណងស្នេហា ពិតប្រាកដរវាងគ្នានឹងគ្នា ប៉ុន្ដែពួកគេទាំងពីរ តែងតែប្រកែកជារឿយៗ ដោយឡែក ស្រាប់តែថ្មីៗនេះ ស៊ីន យូប៊ីន បានទម្លាយ និងសារភាពត្រង់ៗ ដោយខ្លួនឯងផ្ទាល់ថា នាងបានផ្អែកស្មា ដៃគូរបស់នាង លោក ខាត់ វ៉ៃហាំង អស់រយៈពេល៥ឆ្នាំហើយ ធ្វើឲ្យប្រិយមិត្ត ទស្សនិកជន ចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈសព្វមួយដង នាងមិនដែរ បង្ហាញ ពីរទំនាក់ទំនង រវាងនាង និងលោក ខាត់ វៃហាំង នោះទេ បើទោះបីជា អ្នកគាំទ្រ តែងតែចាប់គូឲ្យស្រលាញ់គ្នា ជាគូស្នេហ៍ ពិតប្រាកដយ៉ាងណាក្ដី។

ជាការពិត តារាសម្ដែងស្រី ស្រស់ស្អាត កញ្ញា ស៊ីន យូប៊ីន បានរៀបរាប់ថា «5 ឆ្នាំ នៅលើវិថីមួយនេះ ដើរឆ្លងរឿងក្តៅ រឿងត្រជាក់ជាច្រើន…….. ចុងក្រោយនៅតែ ជាស្មាដ៏រឹងមាំ មួយនេះ ដែលតែងតែ ឱ្យខ្ញុំផ្អែកមិនថាពេលមានទុក្ខ ឬសុខ ។ អរគុណដែល ទ្រាំជាមួយកាប៉ាល់ភ្លើងមួយនេះ បានយូរយ៉ាងនេះហិហិហិ»។ ក្នុងនោះ ស្រាប់តែ បុរសសង្ហារ សារស្រីស្អាត ស៊ីន យូប៊ីន ខាត់ វ៉ៃហាំង បានចែករំលែក (Share) ក៏ដូចជា សរសេររៀបរាប់បន្ថែមយ៉ាងដូច្នេះថា «អរគុណដែលផ្តល់ឱកាស និង តួនាទី ក៏ដូចជាវិនាទីដ៏មានន័យសម្រាប់ជីវិតបុរសធម្មតាម្នាក់នេះ…!»។

យ៉ាងណាមិញ តាមរយៈ សំណេរដ៏ផ្អែមល្ហែម ហាក់ដូចជាគូស្នេហ៍ ពីសំណាក់តារាប្រុស ស្រី ទាំងពីររូបនេះ បានធ្វើឲ្យទស្សនិកជន អ្នកលេង បណ្ដាញសង្គម នាំគ្នាសម្ដែងអារម្មណ៍ រំភើបជំនួសពួកគេយ៉ាងខ្លាំង ពេលបានឃើញទិដ្ឋភាព ដ៏ផ្អែមល្ហែម និងមានអត្ថន័យ របស់ សិល្បករ-ការិនី វ័យក្មេងមួយគូនេះ បង្ហាញដាក់គ្នា៕

ស៊ីន យូប៊ីន និងខាត់ វ៉ៃហាំង
ស៊ីន យូប៊ីន និងខាត់ វ៉ៃហាំង
ស៊ីន យូប៊ីន និងខាត់ វ៉ៃហាំង
ស៊ីន យូប៊ីន

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ វ៉ៃហាំង