ចិន៖ អ្នកទាំងអស់គ្នាប្រហែលជាមិនតិចនាក់ទេ ដែលស្អប់និងខ្ពើមរូបរាងដ៏កខ្វក់របស់សត្វកន្លាត តែមិនដឹងពីសារៈសំខាន់ជាច្រើនរបស់វា។ 

ថ្មីៗនេះប្រជាជនចិនទើបបង្កើតគំនិតច្នៃប្រឌិតថ្មី។ ពួកគេបានបើកសិប្បកម្មចិញ្ចឹមសត្វកន្លាតឲ្យស៊ីសម្រាមដែលមានដូចជាបន្លែស្អុយ សាច់ និងចំណីដែលមនុស្សបោះចោលប្រចាំថ្ងៃទៅឲ្យហ្វូងកន្លាតទាំងអស់នោះស៊ី។ វាគឺជាការជួយសម្អាតដល់ប្រព័ន្ធបរិស្ថានឲ្យមានប្រសិទ្ធភាពជាងមុន។

នេះយោងតាមការសិក្សាស្រាវជ្រាវរបស់វេទិកាសេដ្ឋកិច្ចពិភពលោក World Economic Forum ដែលបានចេញផ្សាយក្នុងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ។ 

សត្វកន្លាតនៅក្នុងសិប្បកម្ម

ជាទូទៅកន្លាតជាសត្វល្អិតម្យ៉ាងចូលចិត្តរស់នៅកន្លែងមានសំណើមនិងទទឹក។ បើនិយាយពីសារៈសំខាន់របស់វាវិញមានច្រើនខ្លាំងណាស់។ នៅប្រទេសចិន គេបានយកសម្រាមនិងចំណីអាហារស្អុយរលួយទៅដាក់ឲ្យកន្លាតស៊ី។ 

ក្នុងមួយថ្ងៃសត្វកន្លាតប្រហែល១ពាន់លានក្បាល អាចមានសមត្ថភាពស៊ីសម្រាមទាំងអស់នោះបានសរុប៥០តោន។ បន្ទាប់ពីវាស៊ីសម្រាមហើយ គេបានយកសត្វកន្លាតទាំងអស់នោះទៅធ្វើជាចំណីជ្រូកឬចំណីត្រី ដោយសារកន្លាតជាសត្វម្យ៉ាងដែលសម្បូរដោយសារជាតិប្រូតេអ៊ីន។

បើតាមសម្តីរបស់លោក Li Bingcai ដែលជាម្ចាស់សិប្បកម្មចិញ្ចឹមកន្លាតក្នុងខេត្ត ស៊ីឈួន វិញបាននិយាយថា លោកបានចំណាយទឹកប្រាក់ជិត ១៥ម៉ឺនដុល្លារ ក្នុងការបើកសិប្បកម្មចិញ្ចឹមកន្លាតនេះ។ សព្វថ្ងៃលោកចិញ្ចឹមសត្វកន្លាតបានប្រមាណ៣,៤លានក្បាលហើយ។ គាត់បន្តថា ជាធម្មតា ខ្ញុំតែងតែលក់សត្វកន្លាតទាំងអស់នេះទៅឲ្យកសិដ្ឋានចិញ្ចឹមជ្រូកនិងត្រី។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតផល កែសម្ផស្សជាច្រើនក៏បានមកសុំទិញសត្វកន្លាតទាំងអស់នេះទៅដែរ។ 

យោងតាមការអះអាងពីអ្នកវិទ្យាសាស្ត្របានឲ្យដឹងថា សត្វកន្លាតមានអត្ថប្រយោជន៍ជាច្រើនដល់មនុស្ស។ គេអាចច្នៃវាធ្វើជាឱសថ, ថ្នាំព្យាបាលមុខមុន, ថ្នាំរបួស និងជំងឺមហារីកក្រពះបានទៀតផង

មិនតែប៉ុណ្ណោះ អ្នកវិទ្យសាស្ត្រក៏កំពុងរករូបមន្តថ្មីក្នុងការច្នៃកន្លាតទាំងអស់នោះទៅធ្វើជាម៉ាសបិទមុខ, ថ្នាំសម្រក់ទម្ងន់ និងថ្នាំជ្រុះសក់ ជាដើម៕

មានវីដេអូនៅខាងក្រោម៖​

សម្រាមនិងម្អូមសល់
សត្វកន្លាតនៅក្នុងសិប្បកម្ម
សត្វកន្លាតនៅក្នុងសិប្បកម្ម
សម្រាមនិងម្អូមសល់
ការច្នៃកន្លាតធ្វើជាចំណីជ្រូក
សត្វកន្លាតនៅក្នុងសិប្បកម្ម
ក្មេងៗកំពុងបរិភោគកន្លាត
សត្វកន្លាតនៅក្នុងសិប្បកម្ម
សិប្បកម្មចិញ្ចឹមកន្លាត
សត្វកន្លាតនៅក្នុងសិប្បកម្ម
សត្វកន្លាតនៅក្នុងសិប្បកម្ម
សិប្បកម្មចិញ្ចឹមកន្លាត
ថ្នាំធ្វើពីសត្វកន្លាត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]