ថៃ៖ ក្រោយពីលេចធ្លាយដំណឹង Kwan មានសង្សារជាកូនម្ចាស់សណ្ឋាគាមក កាលពីថ្មីៗនេះ នាងបានបណ្តើរគូកំនាន់ថ្មីនោះទៅលេងសមុទ្រនៅកោះ Krabi តែពីនាក់យ៉ាងរំភើយ។

យ៉ាងណាមិញ ផ្អែកលើរូបថតស្អាតៗជាច្រើនសន្លឹក ដែលបង្ហោះដោយគណនីរបស់នាងផ្ទាល់ បានបង្ហាញឲ្យមហាជនឃើញថា នាង Kwan ពិតជាមានភាពផ្អែមល្ហែមនិងរ៉ូមែនទិកជាមួយគូស្នេហ៍ថ្មីខ្លាំង ហាក់លែងខ្វល់ខ្វាយនឹងរឿងអតីតសង្សារដែលខំស្រលាញ់គ្នាអស់រយៈពេលរាប់ឆ្នាំនោះទេ។

គួររម្លឹកដែរថា នាង Kwan និងសង្សារថ្មីដែលជាកូនសេដ្ឋីរូបនេះ ទើបតែមានទំនាក់ទំនងស្នេហាជាមួយគ្នាត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ក្រោយពីបែកគ្នាជាមួយលោក Goft ក៏ប៉ុន្តែអ្នកគាំទ្រសង្កេតឃើញថា ភាពផ្អែមល្ហែមរវាងនាងនិងសង្សារថ្មី ហាក់បើកចំហរនិងល្អូកល្អើនខ្លាំង ដែលធ្វើឲ្យអ្នកគាំទ្រឃើញហើយស្ទើរតែលើសជាតិស្ករម្តងៗទៅហើយ។ ម៉្យាងវិញទៀត ស្នេហារបស់ Kwan ជាមួយកម្លោះសង្ហាថ្មីរូបនេះ ហាក់គ្មានបញ្ហានិងមានការជំទាស់ពីម្តាយរបស់នាង ដូចកាលដែលនៅជាមួយ Goft នោះទេ៕

កុំឲ្យខាតពេលយូរ តាមដានរូបភាពដំណើរកម្សាន្តរបស់ Kwan និងសង្សារថ្មីខាងក្រោម៖

ដំណើរកម្សាន្តរបស់ kwan
ដំណើរកម្សាន្តរបស់ kwan
សង្សារថ្មីរបស់ Kwan
ដំណើរកម្សាន្តរបស់ kwan
ដំណើរកម្សាន្តរបស់ kwan
ដំណើរកម្សាន្តរបស់ kwan
ដំណើរកម្សាន្តរបស់ kwan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]