រាជធានីភ្នំពេញ ៖ តារាចម្រៀងលេចធ្លោម្នាក់ នៅក្នុងផលិតកម្មថោន លោកករុណា ពេជ្រ បានចេញមកធ្វើការរិះគន់យ៉ាងចាស់ដៃ ទៅលើគេហទំព័រព័ត៌មាននៅក្នុងស្រុកមួយដែលបាន សរសេររិះគន់ចំពោះតារាចម្រៀងនៅក្នុងផលិតកម្ម ថោនដែលកំពុងតែមានការធ្លាក់ចុះ នូវប្រជាប្រិយភាព ។

តារាចម្រៀងរូបនេះបានអះអាងថា គេហទំព័រមួយនេះបាន ចុះផ្សាយពីតារាចម្រៀង របស់ផលិតកម្មថោន ដូចជាមាស សុខសោភា និងនាង សុគន្ធនីសា ដែលមួយរយៈចុងក្រោយនេះហាក់មាន ការថមថយនូវប្រជាប្រិយភាព និងព័ត៌មានអវិជ្ជមានមួយចំនួនទៀត ។ លោកថា គេហទំព័រមួយនេះហាក់មានការចុះផ្សាយ ដោយការលំអៀងទៅលើតារាចម្រៀងនៅក្នុងផលិតកម្មមួយផ្សេង ហើយបានបន្ទច់បង្អាប់មកលើតារាចម្រៀងរបស់ផលិតកម្មថោនរបស់លោក ៕





បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា