កម្មករបើកទូកដរម្នាក់ បន្ទាប់ពីផឹក ទឹកត្នោតជូរស្រវឹងជោកហើយ បែរជាបែកគំនិត លោតទឹកធ្វើអត្ដឃាត ដោយពុំដឹងមូលកាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ១០១២ រហូតដល់ព្រឹកថ្ងៃទី១៧ ខែឆ្នាំដដែល ទើបគេប្រទះឃើញសាកសពអណ្ដែតទឹក នៅកន្លែងចំលងទូកដរកំពង់ព្រីង ភូមិកំពង់ព្រីង ឃុំសត្បូរ ស្រុកស្អាង ខេត្ដកណ្ដាល។

ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេត សុភ័ណ្ណា ភេទប្រុស អាយុ ៣៣ ឆ្នាំ មានមុខរបរជាកម្មករទូកដររស់នៅក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។

ប្រភពព័ត៌មានដដែលបានឱ្យដឹងថា មុនពេលកើតជនរងគ្រោះរួមនឹងមិត្ដភក្ដិរបស់គេ២នាក់ទៀត បាន នាំគ្នាទិញទឹកត្នោតជូរផឹកចំនួន៨លីត្រ តែពួកគេនាំផឹកអស់តែ ៧លីត្រនោះទេ នៅ សល់១លីត្រ ជនរង គ្រោះក៏យកទៅចាក់ចោល ដោយនិយាយថា ផឹកលែងចូលហើយ បន្ទាប់មក ជនរងគ្រោះក៏បានដើរទៅ ដេកជាមួយមិត្ដភក្ដិរបស់គេម្នាក់ទៀតនៅលើទូកដរ ស្រាប់តែបន្ដិចក៏មានអ្នកដំណើរម្នាក់ ចុះមកលើទូក ពេលនោះមិត្ដភក្ដិគេម្នាក់ ក៏បើកទូកចេញទៅ លុះពេលត្រឡប់មកដល់វិញ កំពុងតែចងទូកមិន ស្រាប់ តែឈ្មោះ សេត សុភ័ណ្ណា បានលោតចូលទឹកបាត់តែម្ដងទៅ។ បន្ទាប់មកម្ចាស់ទូក និងកម្មករ បាននាំគ្នា ដើររកមើលដែរ ប៉ុន្ដែមិនឃើញលុះរហូតដល់ព្រឹកថ្ងៃទី១៧ ទើបប្រទះឃើញ អណ្ដែតចម្ងាយពីកន្លែង លោតប្រហែល ២០០ម៉ែត្រ ក៏រាយការណ៍ឱ្យនគរបាលចុះទៅពិនិត្យមើល។

នគរបាលបន្ទាប់ពីពិនិត្យរួចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាលង់ទឹកស្លាប់ ដោយខ្លួនឯងពិតប្រាកដ ម៉ែន ហើយក៏ប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ សេង ឡុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]