ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយ តារាហ្វេសប៊ុកចិត្តធម៌ដែលតែងតែ ចេញមុខជួយដល់អ្នកក្រីក្រលំបាក ស្រីអូន ទើបតែនឹងសម្រាលកូនស្រីដ៏គួរឲ្យស្រលាញ់ថ្មីៗនេះ ដែលទទួលបានការចូលរួមអបអរពីបណ្តាអ្នកគាំទ្រ តែងតែស្រលាញ់នាងជាច្រើន។

មកទល់នឹងពេលនេះ កូនស្រីរបស់នាងបានកើតបាន២ថៃ្ងហើយ ដែលនាងមានឈ្មោះថា យូលីន យ៉ាងពីរោះគួរឲ្យសរសើរ សាកសមនឹងមុខមាត់ដ៏គួរឲ្យក្នាញ់របស់នាង។ ក៏ប៉ុន្តែកាលពីប៉ុន្មានម៉ោងមុននេះ ស្រាប់តែមានការភ្ញាក់ផ្អើល ព្រោះថានាងបានបញ្ចេញសារប្រាប់ទៅកាន់មហាជន ទាក់ទងទៅនឹងទងសុក និងឈាមរបស់កូនស្រីដែល ទើបនឹងកើតរបស់នាង ត្រូវបញ្ជូនទៅបាងកកភ្លាមៗ។

ដោយនៅក្នុងនោះនាងបានរៀបរាប់យ៉ាងដូច្នោះថា៖

សាររបស់ស្រីអូន

ទន្ទឹមនឹងនេះដែរ តារាហ្វេសប៊ុករូបនេះក៏បានបង្ហើបនូវថវិកាដែលចំណាយ ទៅលើការយកទងសុករបស់កូនយកទៅចិញ្ចឹមនេះ អស់រហូតដល់ ១២,០០០ដុល្លារ (ជាតម្លៃពេញមួយជីវិត) ហើយការបណ្ដុះកោសិកា យកមកព្យាបាលជំងឺគិតផ្សេងទៀត ដោយ១០លានកោសិកា ៣២,០០០ដុល្លា ឯណោះ។

បន្ទាប់ពីបានឃើញការរៀបរាប់រាប់របស់នាង យ៉ាងដូច្នោះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើល ព្រោះរឿងទាំងនេះពិតជាកម្រមាន អ្នកហ៊ានចំណាយលុយរាប់ម៉ឺនដុល្លារបែបនេះ គិតគូទៅដល់រឿងនេះណាស់៕

សូមទស្សនារូបភាពខាងក្រោមនេះ 

តារាហ្វេសប៊ុកចិត្តធម៌ ស្រីអូន
តារាហ្វេសប៊ុកចិត្តធម៌ ស្រីអូន
តារាហ្វេសប៊ុកចិត្តធម៌ ស្រីអូន
តារាហ្វេសប៊ុកចិត្តធម៌ ស្រីអូន
តារាហ្វេសប៊ុកចិត្តធម៌ ស្រីអូន និងស្វាមី
តារាហ្វេសប៊ុកចិត្តធម៌ ស្រីអូន និងស្វាមី
ស្វាមីតារាហ្វេសប៊ុកចិត្តធម៌ ស្រីអូន
តារាហ្វេសប៊ុកចិត្តធម៌ ស្រីអូន
តារាហ្វេសប៊ុកចិត្តធម៌ ស្រីអូន
តារាហ្វេសប៊ុកចិត្តធម៌ ស្រីអូន
កូនទើបកើត របស់ស្រីអូន
កូនទើបកើត របស់ស្រីអូន
កូនទើបកើត របស់ស្រីអូន
ទងសុករបស់កូននាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]