កូរ៉េខាងត្បូង ៖ នេះជារឿងដ៏គួរឲ្យរំភើបមួយ សម្រាប់អ្នកគាំទ្រក្រុមចម្រៀង IZ*ONE ដែលមានឱកាសទទួលបាន ពានរង្វាន់ Best New Female Artist ក្នុងកម្មវិធី Mnet Asian Music Awards (MAMA) ដ៏ធំប្រចាំឆ្នាំនេះ។

គួរបញ្ជាក់ផងដែរថា ពានរង្វាន់ Best New Female Artist ប្រចាំឆ្នាំនេះ គឺផ្ដុំទៅដោយ ក្រុមតារាស្រីៗ ដ៏មានទេពកោសល្យ ជាច្រើនក្រុម ត្រូវបានស្នើរឈ្មោះ ឲ្យអ្នកគាំទ្របោះឆ្នោតជ្រើសរើស។ 

ក្នុងនោះរួមមានដូចជា ក្រុម IZ * ONE ក្រុម NATURE ក្រុម GWSN ក្រុម (G) I-DLE ក្រុម LOONA និង fromis_9 ជាដើម។ ហើយនៅទីបំផុត ពានរង្វាន់ក្រុមតារាស្រីថ្មី ដែលមានប្រជាប្រិយភាពបំផុត ប្រចាំឆ្នាំ ២០១៨ នេះ បានទៅលើ IZ * ONE។

ជាការពិតណាស់ ពួកគេទើបតែបង្ហាញខ្លួន ជាផ្លូវការកាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៨ នេះទេ។ បើគិតមកដល់បច្ចុប្បន្ន គឺមានរយៈពេលត្រឹមតែ ២ខែ ប៉ុណ្ណោះ។ ប៉ុន្តែពួកគេ ហាក់បីដូចជា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន ទាំងនៅកូរ៉េ និងអ្នកនិយមចូលចិត្ត Kpop តាមបណ្ដាប្រទេសផ្សេងៗទៀតផងដែរ។

នេះចាត់ទុកថា ជាការចាប់ផ្ដើមនៃភាពជោគជ័យមួយរបស់ពួកគេ ដូច្នេះហើយ អ្នកគាំទ្រជាច្រើន ក៏បានបង្ហាញពី អារម្មណ៍រីករាយ និងអបអរសាទរចំពោះពួកគេផងដែរ៕

ទស្សនារូបភាពខាងក្រោម ៖  

រូបភាព IZ*ONE
រូបភាព IZ*ONE
រូបភាព IZ*ONE
រូបភាព IZ*ONE
រូបភាព IZ*ONE

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]