ភ្នំពេញ៖ តារាសម្តែងជើងចាស់របស់ TVB វ័យ ៥៤ ឆ្នាំ Ha Yu អាចរក្សារតំណែងរបស់ខ្លួនក្នុងរឿង «ស្នេហា និងការលោភលន់» អស់បីវគ្គមកហើយ បើគិតពីវគ្គទីមួយមកដល់វគ្គទី៣នេះ គឺមានរយៈពេលប្រមាណជិតដប់ឆ្នាំមកហើយ។

ក្នុងរឿង «ស្នេហា និងការលោភលន់» លោក Ha Yu សម្តែងជាតួ Wong Wing Ching រហស្សនាមថា «ប៉ាជិង ឬ ស្តេចតែទឹកដោះគោហ័ង»។ ក្នុងរឿងនេះតម្រូវឱ្យគាត់ជាមនុស្សដែលមានចិត្តទូលាយ ដឹងគុណ ជាឪពុកដែលមានព្រហ្មវិហារធម៌ ជាប្តីដែលចេះស្រឡាញ់ប្រពន្ធកូន ស្មោះត្រង់ សុខចិត្តលំបាកខ្លួនឯង និងគោរពពាក្យសច្ចៈ។

រឿង «ស្នេហា និងការលោភលន់» ត្រូវបានផលិតបីវគ្គរួចមកហើយ ដោយវគ្គទីមួយត្រូវបានផលិតក្នុងឆ្នាំ ២០០៧ វគ្គទី២ នៅឆ្នាំ ២០០៨ និងវគ្គទី ៣ នៅឆ្នាំ២០១៧។ ទាំងបីវគ្គនេះសុទ្ធតែមានវត្តមានរបស់ Ha Yu ទាំងអស់។

បច្ចុប្បន្នរឿង «ស្នេហា និងការលោភលន់» វគ្គទី៣នេះ កំពុងតែត្រូវបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ភី អិន អិន រៀងរាល់ថ្ងៃ ចន្ទ-សុក្រ វេលាម៉ោង ១១:០០-១២:០០ ថ្ងៃត្រង់ និងបានទាក់ទាញអ្នកទស្សនាយ៉ាងច្រើន មិនចាញ់រឿងភាគហុងកុងមុនៗឡើយ៕

រឿង «ស្នេហា និងការលោភលន់»
រឿង «ស្នេហា និងការលោភលន់»
រឿង «ស្នេហា និងការលោភលន់»

ទស្សនាឈុតខ្លីសូមចុច៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]