ខេត្តបាត់ដំបង ​៖ សាកសព​បុរស​ម្នាក់​ ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ចម្ការ​ដំឡូង​មី​មួយ​​កន្លែង កាលពី​ល្ងាច​ថ្ងៃ​ទី​១១ ​ធ្នូ នៅ​ចំណុច​អូរ​ព្រ​ហ៊ូ​ត ស្ថិត​ក្នុងភូមិ​អូរ​ត្រាវ​ជូរ ឃុំ​សិរី​មាន​ជ័យ ស្រុក​សំពៅ​លូន បន្ទាប់​ពី​បាត់​​ពី​ផ្ទះ​អស់​រយ​:​ពេល​១​យប់​២​ថ្ងៃ ហើយ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជាបឋម​ថា អាច​ស្លាប់​ដោយសារ​សត្វ​ពស់​ចឹក ​។​

​​ជន​រង​គ្រោះ​ឈ្មោះ​អិត នឿយ ភេទ​ប្រុស ​អាយុ​៣១​​ឆ្នាំ រស​់​នៅ​ភូមិ​ស្វាយព្រៃ ឃុំ​ល្វា ស្រុក​ប​វេ​ល តែ​បាន​ទៅ​ស្នាក់​នៅ​បណ្ដោះអាសន្ន​ នៅ​ចំណុច​កើតហេតុ​ខាងលើ​ធ្វើ​ជា​កម្មករ​ ។ សមត្ថកិច្ច​បាន​និយាយ​ថា សាក​សព​បុរស​នេះ​ ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ ហើយ​ក៏​បាន​រាយការណ៍ ​ទៅ​អាជ្ញាធរ​តែ​ម្ដង​ ។​

​ជុំវិញ​ការ​ស្លាប់​​បុរស​ខាងលើ​នេះ ប្រពន្ធ​ជន​រង​គ្រោះ​ឈ្មោះ​ភាន សុ​ផាត អាយុ​៣១​ឆ្នាំ បាន​​​ប្រាប់​សមត្ថ​កិច្ច​ថា ប្តី​​គាត់​បាន​ចេញពីផ្ទះ​នៅ​ព្រឹក​ថ្ងៃ​ទី១០ ​ធ្នូ តែ​មិនដឹង​ទៅ​ណា​ទេ រហូត​ដល់​យប់​ទៅ​ហើយ ​ក៏​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​ដែរ​ ។ គាត់​​ថា ពេល​នោះ ​បាន​ស្វែងរក​ប្ដី​គ្រប់​ទិស​ទី និង​បាន​សួរនាំ​គេ​គ្រប់កន្លែង​ផង​នៅ​តែ​គ្មាន​ដំណឹង​ដដែល​។

លុះ​នៅ​ល្ងាច​ថ្ងៃ​ទី​១១​ ធ្នូ ស្រាប់តែ​មាន​អ្នក​ភូមិ​ប្រាប់​ថា ​មានគេ​​​ប្រទះ​ឃើញ​សាកសព​ប្ដី​គាត់​នៅ​ក្នុង​ចំការ​ធ្វើ​ឲ្យ​គាត់​តកស្លុត​យ៉ាង​ខ្លាំង ហើយ​គាត់​ទៅ​មើល​ទើប​ឃើញ​ប្ដី​មែន​។​ ​សមត្ថកិច្ច​​ឱ្យ​ដឹងទៀត​ថា មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​សាកសព​ជន​រង​គ្រោះ​ភ្នា​ម​ៗ​ដែរ ​ក្រោយ​ពី​ទ​ទូល​បាន​ព័ត៌មាន​នេះ​ ពី​ប្រជាពលរដ្ឋ​។

មន្ត្រី​បច្ចេកទេស​​ពិនិត្យ​សាកសព​​​ឱ្យដឹង​ថា ​​​ឃើញ​មាន​ស្នាម​មុត​ស្រួច​ចំ​បំពង់.ក​ចំនួន​២​​កន្លែង និងមាន​ស្នាម​រោល​ខ្មៅ ព្រមទាំង​មាន​ហូរ​ឈាម​​លើ​ពោះ​ទៀត​ផង តែ​មិន​មាន​ស្លាកស្នាម​អ្វី​ផ្សេង​ទៀត​ទេ​។ យោង​លើ​ស្លាកស្នាម​នេះ មន្ត្រី​ជំនាញ​បាន​ធ្វើការ​សន្និដ្ឋាន​ជាបឋម​ថា ជន​រង​គ្រោះ​អាច​ស្លាប់​ដោយសារ​សត្វ​ពស់​ចឹ​ង ព្រោះ​មាន​ស្នាម​ច​ង្គូ​ម​ខាំ​ ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]