នៅសល់តែមួយ ខែទៀតទេ ជិតដល់ថ្ងៃ Valentine ហើយដែលជាថ្ងៃទី ១៤ ខែ កុម្ភៈ ដែលមានឡើង រៀងរាល់ឆ្នាំ គឺជាបុណ្យសំរាប់ គូស្នេហ៍នូវឯសហរដ្ឋ។ ប៉ុន្តែនូវអាស៊ី ក៏អាចមាននូវថ្ងៃ Valentine ដូចគ្នាបានដែរ។

យ៉ាងណាមិញ យោងតាម ប្រភពពត៌មាន AskMen បានឲ្យដឹងថា ជារៀងរាល់ ឆ្នាំនៅក្នុងថ្ងៃ Valentine មានគូស្នេហ៍ជាច្រើន បានទិញនូវបាចផ្កា ជូនគ្នាទៅទៅមក។ ប៉ុន្តែភាគច្រើន គឺភាគីខាងបុរស ជាអ្នកទៅនូវ បាចផ្កាជូន ខាងស្រីផង។ ដូច្នេះគេចង់ បង្ហាញអំពីអ្វីដែល បុរសគួរតែ ធ្វើខ្លះសំរាប់គូស្នេហ៍ របស់ខ្លួនថ្ងៃ Valentine ដែលមាន ៥ ចំនុចដូចជា៖

១. បុរសគួរតែ រៀបចំខ្លួនជាមុនសិន និងរៀបចំធ្វើ នូវអ្វីៗសំរាប់ធ្វើ មិត្តស្រី របស់ខ្លួនមាន ការភ្ញាក់ផ្អើល ជាពិសេស គឺទីតាំងសំរាប់ធ្វើ ការណាត់ជួប ផងដែរ។

២. ត្រូវជ្រើសរើស បាចផ្ការឺក៏ ដូចជាអំណោយ សំរាប់ឲ្យគូស្នេហ៍ របស់ខ្លួនដោយ មានរូបនិយម។

៣. បុរសអាច នាំគូស្នេហ៏ទៅ កំសាន្តនៅ ទីកន្លែងដែល មានទេសភាព ស្រស់ស្អាត រឺក៏ទៅមាស្សា ក៏បានដែល ព្រោះធ្វើបែប ធ្វើបែបនេះ ធ្វើឲ្យស្រ្តីមាន អារម្មណ៍ល្អ ជាមួយខ្លួន និងស្រស់ថ្លាផងដែរ។

៤. បុរសត្រូវសំនូមពរ ទៅកាន់ភោជនីយដ្ឋាន ឲ្យគេចាក់នូវបទស្លូ ដើម្បីសុំមិត្តស្រី របស់ខ្លួនឡើងរាំ ព្រោះបើមាន បទភ្លេងរ៉ូមេនទិក ធ្វើឲ្យគូស្នេហ៍ មានភាពផ្អែមល្ហែម។

៥. ប្រើពាក្យពេជ្រ ដ៏ផ្អែមល្ហែម និងការនិយាយ លេងកំប្លែង ជាមួយគូស្នេហ៍ ធ្វើបែបនេះ កាន់តែមានភាព ស្និទស្នាលជាមួយ គ្នាច្រើនជាងមុន។

 

កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]