ភ្នំពេញ៖ ក្រុមហ៊ុនសាមសុង បានបើកវគ្គបណ្តុះបណ្តាលជំនាញជួសជុល និងតំឡើងម៉ាស៊ីនត្រជាក់ ដែលមានរយៈពេលចាប់ពីថ្ងៃទី ១១ ខែ ធ្នូ រហូតដល់ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨ នេះដល់សិក្ខាកាមជំនាញចំនួន ៣៥០ នាក់ ដែលមានសិក្ខាកាមជំនាញដែលចូលរួមមកពី ៦ ខេត្តក្រុងផ្សេងៗគ្នា គឺខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ក្រុងព្រះសីហនុ ខេត្តសៀមរាប និងរាជធានីភ្នំពេញ។

វគ្គបណ្តុះបណ្តាលជំនាញជួសជុល

កម្មវិធីបណ្តុះបណ្តាលជំនាញជួសជុល និងតំឡើងម៉ាស៊ីនត្រជាក់ ដែលមានរយៈពេលដល់ទៅ ១៧ ថ្ងៃនេះមានការរៀនទាំងទ្រស្តី និងការអនុវត្តជាក់ស្តែងជាមួយនឹងសម្ភារៈគ្រឿងអេឡិចត្រូនិចរបស់សាមសុង ដែលបង្ហាត់បង្ហាញដោយគ្រូជំនាញរបស់ក្រុមហ៊ុនសាមសុងផ្ទាល់តែម្តង។ វគ្គបណ្តុះបណ្តាលជំនាញនេះមានគោលដៅធំៗសំខាន់ចំនួន ៣ គឺ៖

១. ការបណ្តុះបណ្តាលអំពីជំនាញទៅលើការតំឡើងម៉ាស៊ីនត្រជាក់ និងប្រព័ន្ធម៉ាស៊ីនត្រជាក់ជាមួយនឹងទំនុកចិត្តខ្ពស់បំផុតសម្រាប់អតិថិជន។
២. ការកសាងនូវទំនុកចិត្ត និងភាពជឿជាក់ក្នុងការប្រើប្រាស់គ្រឿងអេឡិចត្រូនិចរបស់ក្រុមហ៊ុនសាមសុង ដែលផ្តល់នូវភាពងាយស្រួលក្នុងការតំឡើង និងជួសជុល។ 
៣. ការពង្រឹងបន្ថែមទៅលើចំណេះដឹងថ្មីៗកាន់តែទូលំទូលាយ និងជំនាញកម្រិតខ្ពស់សម្រាប់ការតម្លើងទៅលើម៉ាស៊ីនត្រជាក់សាមសុង។

វគ្គបណ្តុះបណ្តាលជំនាញជួសជុល

ដូចនេះ ក្រោយបញ្ចប់នូវវគ្គបណ្តុះបណ្តាលទៅលើជំនាញគ្រឿងអេឡិចត្រូនិចនេះ សិក្ខាកាម ដែលចូលរួមនឹងទទួលបាននូវចំណេះដឹងយ៉ាងច្រើន ដែលជួយពួកគេកាន់តែមានភាពងាយស្រួលនៅក្នុងការផ្តល់នូវសេវាកម្ម គុណភាពរហ័សល្អបំផុត និងភាពជឿជាក់ខ្ពស់បំផុតសម្រាប់អតិថិជនរបស់សាមសុង។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនសាមសុង គឺជាក្រុមហ៊ុនដែលឈានមុខគេនៅលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់នូវរបកគំហើញថ្មីៗសម្រាប់ជួយឱ្យការរស់នៅរបស់មនុស្សកាន់តែស៊ីវិល័យ និងប្រកបដោយភាពងាយស្រួលបំផុត។ តាមរយៈរបកគំហើញថ្មីៗឥតឈប់ឈររបស់ក្រុមហ៊ុនសាមសុង យើងឃើញមានការវិវត្តន៍កាន់តែប្រសើរឡើងទៅលើផលិតផលគ្រឿងអេឡិចត្រូនិចទំនើបៗជាច្រើនដូចជា ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ប្រើប្រាស់នៅផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE និងដំណោះស្រាយជាច្រើនទៀតនៅក្នុងវិស័យឧស្សាហកម្មព័ត៌មានបច្ចេកវិទ្យា៕ 

វគ្គបណ្តុះបណ្តាលជំនាញជួសជុល
វគ្គបណ្តុះបណ្តាលជំនាញជួសជុល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]