កូរ៉េខាងត្បូង៖ បើនិយាយពីតារាចម្រៀងKpop កាលពី១០ឆ្នាំមុន ពួកគេពិតជាទទួលបានភាពជោគជ័យខ្លាំងមែនទែន ព្រោះកាលពីជំនាន់នោះ គឺជាឆ្នាំដំបូងដែលវិស័យ Kpop ចាប់ផ្តើមល្បីសុះសាយទូទាំងពិភពលោក។

យ៉ាងណាមិញ កាលពីជំនាន់នោះផងដែរ សម្រាប់ក្រុមចម្រៀងនីមួយៗ ពួកគេតែងតែមានតារាចម្រៀងមួយរូប ដែលមានសម្រស់ស្រស់ស្អាត និងសង្ហា ជាងគេប្រចាំក្រុម ហើយអ្នកទាំងនោះក៏ជាអ្នក ធ្វើឲ្យក្រសែភ្នែកអ្នកគាំទ្រតាមសម្លឹងមើលពួកគេមិនដាក់ភ្នែកផងដែរ។

ជាងនេះទៅទៀត តើប្រិយមិត្តអ្នកអានចង់ដឹងទេថា រយៈពេលជាង១០ឆ្នាំមកនេះ តើសម្រស់របស់តារាៗដែលមានសម្រស់លេចធ្លោប្រចាំក្រុម មានការប្រែប្រួលមុខមាត់បែបណាខ្លះនោះ? តួយ៉ាង ខាងក្រោមនេះ គឺជាសម្រស់របស់ពួកគេនាពេលបច្ចុប្បន្ន សម្រាប់តារាខ្លះ ពួកគេកាន់តែស្រស់ស្អាតនិងលេចធ្លោជាងមុន ឯចំណែកតារាខ្លះទៀតបែរជាមានសម្រស់ជ្រេតាមអាយុទៅវិញ៕

កុំឲ្យខាតពេលយូរ តោះតាមដានខាងក្រោម៖

១. Yoona ក្រុម SNSD

រយៈពេលជាង១០ឆ្នាំមកនេះ នាង Yoona កាន់តែទទួលបានភាពល្បីល្បាញ ឯចំណែកសម្រស់របស់នាង កាន់តែស្រស់ស្អាតបន្ថែមទៀត។ 

Yoona ពីមុន
Yoona បច្ចុប្បន្ន
Yoona បច្ចុប្បន្ន

២. Sunmi ក្រុម Wonder Girl

អតីតសមាជិកក្រុម Wonder Girl នាង Sunmi ពីមុននាងជាសមាជិកមួយរូប ដែលមានសម្រស់លេចធ្លោជាងគេក្នុងក្រុម។ តែគួរឲ្យសោកស្តាយ នាងមិនអាចនៅជាមួយក្រុម Wonder Girl យូរទៀតបាន។ ដូច្នេះហើយផលិតកម្ម JYP ក៏ផ្លាស់ប្តូរសមាជិកដ៏ស្រស់ស្អាត ពីនាង Sunmi មកនាង Yubin វិញ។ 

Sunmi ពីមុន
Sunmi ពេលនេះ
Sunmi ពេលនេះ

៣. Goo Hara ក្រុម Kara

នាង Hara ធ្លាប់ធ្វើឲ្យអ្នកគាំទ្រជ្រួលច្របល់កាលពីឆ្នាំ២០០៨ ។ ហើយនាងក៏ជាសមាជិកតំណាងក្រុមដែលស្រស់ស្អាតជាងគេផងដែរ។ មកទល់ពេលនេះ នាងកាន់តែស្អាតជាងមុនទៅទៀត។ 

Goo Hara ពីមុន
Goo Hara ពេលនេះ
Goo Hara ពេលនេះ

៤. Jaejoong ក្រុម DBSK

តារារូបនេះលេចមុខក្នុងវិស័យ Kpop តាំងពីឆ្នាំ២០០៣។ ហើយលោកក៏ត្រូវបានជ្រើសរើសពីផលិតកម្ម ជាតារាដែលសង្ហាដាច់គេប្រចាំក្រុម។ ចំណែកពេលនេះ លោកកាន់តែសង្ហាជាងមុនទៅទៀត។ 

Jaejoong ពីមុន
Jaejoong ពេលនេះ
Jaejoong ពេលនេះ

៥. Choi Siwon ក្រុម Super Junior

អ្នកណាៗក៏ស្គាល់កម្លោះសង្ហារូបនេះ ប្រចាំក្រុម Super Junior ដែរ។ ហើយលោកក៏ជាបុរសក្នុងក្តីសុបិន្តរបស់នារីៗជាច្រើន កាលពីជំនាន់នោះផងដែរ។ មកទល់ពេលនេះ វ័យរបស់លោករៀងជ្រេបន្តិច ឯសម្រស់ក៏កាន់តែចាស់បន្តិចដែរ។ 

Choi Siwon ពីមុន
Choi Siwon ពេលនេះ
Choi Siwon ពេលនេះ

៦. TOP ក្រុម Big Bang

TOP គឺជាសមាជិកដែលសង្ហាជាងគេប្រចាំក្រុម។ ហើយបើទោះជាវ័យរបស់លោក កាន់តែជ្រេយ៉ាងណាក្តី សម្រស់របស់លោក នៅតែសង្ហាដាច់គេក្នុងក្រុមដដែលនៅពេលនេះ។ 

TOP ពីមុន
TOP ពេលនេះ
TOP ពេលនេះ

៧. Minho ក្រុម SHINee

ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់កម្លោះសង្ហារូបនេះ ព្រោះរយៈពេលជាង១០ឆ្នាំទៅហើយ សម្រស់របស់លោក មិនប្រែប្រួលទាល់តែសោះ៕ 

Minho ពីមុន
Minho ពេលនេះ
Minho ពេលនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]