បរទេស៖ Taylor-Jay Ravicni ជាក្មេងប្រុសសង្ហារម្នាក់ អាយុ៩ឆ្នាំ រស់នៅចក្រភពអង់គ្លេស។ សព្វថ្ងៃភ្នែកម្ខាងរបស់ Taylor ត្រូវបានពិការ ដោយសារមិត្តភក្តិរបស់គេបាញ់គ្រាប់កាំភ្លើងជ័រភ្លាត់ចូលភ្នែក។

គួររម្លឹកថាកាលពី Taylor អាយុ៣ឆ្នាំ រឿងហេតុនេះក៏ធ្លាប់កើតលើរូបគេម្តងដែរ។ ប៉ុន្តែវាមិនបានធ្វើឲ្យកែវភ្នែក Taylor រងរបួសអ្វីធ្ងន់ធ្ងរទេ។

ស្រាប់តែឥឡូវនេះរឿងហេតុដដែលបានកើតឡើងលើ Taylor ម្តងទៀត ដែលមានគ្រាប់កាំភ្លើងជ័រមួយហោះភ្លាត់ចូលភ្នែក បណ្តាលឲ្យរូបគេមើលអ្វីមិនឃើញតែម្តង។ នេះយោងតាមសារព័ត៌មាន Metro ដែលបានចេញផ្សាយក្នុងថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ២០១៨

រូបអ្នកស្រី Stacey និង Taylor

បន្ទាប់ពីហេតុការណ៍នេះកើតឡើងអ្នកស្រី Stacey ត្រូវជាម្តាយរបស់ Taylor បាន
ស្លន់ស្លោពេលឃើញកូនកំពុងទទួលរងការឈឺចាប់បែបនេះ។ ភ្លាមនោះអ្នកស្រីបានទាញទូរស័ព្ទខលទៅលេខតាក់ស៊ីដើម្បីរួសរាន់ជូនកូនគាត់ទៅមន្ទីរពេទ្យ។

បន្ទាប់ពីការសម្រាកព្យាបាលនៅឯមន្ទីរពេទ្យអស់រយៈពេល៦សប្តាហ៍រួចមក គ្រូពេទ្យបានប្រាប់អ្នកស្រី Stacey ថាភ្នែកខាងឆ្វេងរបស់់ Taylor មិនអាចបន្តមើលអ្វីឃើញទៀតនោះទេ។ ភ្នែកម្ខាងនោះត្រូវបាន “ខ្វាក់” បាត់ទៅហើយ។

តាមប្រសាសន៍គ្រូពេទ្យថា "ប្រសិនជាពួកយើងមិនយកភ្នែកខាងឆ្វេងរបស់Taylorចេញទេ នោះរូបគេអាចប្រឈមនឹងហានិភ័យខ្ពស់នៃការបាត់បង់ភ្នែកទាំងគូតែម្តង ពោលគឺពិការទាំងសងខាង"។

ឥឡូវនេះម្តាយ Taylor កំពុងមមាញឹកស្វះស្វែងរកគ្រាប់ភ្នែកសិប្បនិម្មិតណាដែលអាចយកទៅជំនួសចូលក្នុងភ្នែកខាងឆ្វេងរបស់ Taylor វិញ។

អ្នកស្រីបានបន្តថា "កូនរបស់ខ្ញុំបានទទួលការគំរាមគំហែងយ៉ាងខ្លាំងនៅឯសាលាបន្ទាប់ពីហេតុការណ៍នេះក្មេងៗជាច្រើនដែលរៀនជាមួយ Taylor បានហៅកូនខ្ញុំថា “ផបអាយ (Popeye)” ។  គួរបញ្ជាក់ថា ផបអាយគឺជាឈ្មោះតួអង្គតុក្កតាដែលខ្វាក់ភ្នែកម្ខាងចូលចិត្តស៊ីស្ពៃយកកម្លាំងដើម្បីវាយជាមួយនឹងសត្រូវ។

មិនតែប៉ុណ្ណោះអ្នកស្រី Stacey សង្ឃឹមថានាងនឹងអាចសន្សំបានប្រាក់ ៣២០០ដុល្លារ ដើម្បីធ្វើដំណើរទៅទីក្រុង Nottingham ក្នុងគោលបំណងប្តូរភ្នែកសិប្បនិម្មិតឲ្យ Taylor។ អ្នកស្រីពិតជាមានក្តីកង្វល់ខ្លាំងមែនទែន ពេលស្រមៃដល់អនាគតរបស់កូនប្រុសគាត់។ នាងខ្លាច Taylor បាក់ទឹកចិត្តពេលធ្វើកិច្ចការអ្វីមួយ នៅពេលដែល
មជ្ឈដ្ឋានជុំវិញខ្លួនគេមិនសូវទទួលស្វាគមន៍គេ៕

អំឡុងពេល Taylor សម្រាកព្យាបាល
ភ្នែកម្ខាងរបស់ Taylor ត្រូវពិការ
រូបតុក្តតាផបអាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]