ឥណ្ឌា៖ មង្គលការដ៏សែនស្តុកស្តម្ភរវាងគ្រួសារមហាសេដ្ឋីទាំងពីរ បានអញ្ជើញសុទ្ធតែតារាបូលីវូដជាច្រើនដួង ហើយក្នុងនោះក៏មានវត្តមានតារាចម្រៀងលំដាប់ពិភពលោកគឺអ្នកនាង Beyoncé ព្រមទាំងវត្តមានរបស់អតីតស្រ្តីទីមួយលោកស្រី Hillary Clinton ផងដែរ។

រូបក្នុងពិធី

កូនក្រមុំឈ្មោះ Isha Ambani អាយុ ២៧ ឆ្នាំ គឺជាកូនមហាសេដ្ឋីឥណ្ឌា Mukesh Ambani បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងកូនកំលោះ Anand Piramal គឺជាកូនមហាសេដ្ឋីអចលនទ្រព្យ នៅទីក្រុងបុមបៃ កាលពីថ្ងៃអង្គារម្សិលមិញនេះ។

យោងតាមសារព័ត៌មានបរទេសមួយបានរាយការណ៍ថា ពិធីមង្គលការនេះបានចំណាយទឹកប្រាក់រហូតដល់ ១០០ លានដុល្លារអាមេរិក ដែលទឹកប្រាក់នេះប្រហាក់ប្រហែលនឹងពិធីរៀបអភិសេករបស់ព្រះអង្គម្ចាស់ Charles និងព្រះនាង Diana កាលពី ៣៧ ឆ្នាំមុន ដោយចំណាយអស់ ១១០ លានដុល្លារអាមេរិក។ 

ពិធីមង្គលការនេះក៏មានវត្តមានរបស់តារាល្បីៗជាច្រើនដួងរួមមាន អ្នកនាង Beyoncé, អ្នកនាង Arianna Huffington, លោកស្រី Hillary Clinton, អ្នកនាង Priyanka Chopra, លោក Nick Jonas, លោក Shah Rukh Khan, លោក Salman, លោក Aamir Khan និងបុគ្គលល្បីៗជាច្រើនទៀត។

រូបក្នុងពិធី

បន្ថែមពីនេះទៀត ប្តីប្រពន្ធដែលទើបតែរៀបការថ្មីថ្មោងនេះ នឹងបរិច្ចាគអាហារ ៣ យប់ ៣ ថ្ងៃ ដល់មនុស្សចំនួន ៥,១០០ នាក់៕ 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនារូបភាពនិងវីដេអូខាងក្រោម៖ 

រូបក្នុងពិធី
រូបក្នុងពិធី
រូបក្នុងពិធី
រូបក្នុងពិធី
រូបក្នុងពិធី
រូបក្នុងពិធី
រូបក្នុងពិធី
រូបក្នុងពិធី
រូបក្នុងពិធី
រូបក្នុងពិធី
រូបក្នុងពិធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]