កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ លោក Ryan Bang ដែលជាតារាជនជាតិកូរ៉េល្បីឈ្មោះ នៅក្នុងប្រទេសហ្វីលីពីន ត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធី MBC Every1’s Video Star។ ក្នុងនោះដែរ ខណៈកំពុងតែសម្ភាសន៍ក្នុងកម្មវិធី លោក Ryan Bang ក៏បានលើករឿងមួយមកនិយាយអំពីបទចម្រៀងរបស់ក្រុម Twice ដែលចាក់ផ្សាយនៅក្នុងប្រទេសហ្វីលីពីន។

តួយ៉ាង លោកបាននិយាយថា៖ “បទ “TT” គឺពិតជាមិនសាកសមសម្រាប់ចាក់ផ្សាយនៅក្នុងប្រទេសហ្វីលីពីននោះទេ”។ លោកបានបន្តទៀតថា “សម្រាប់ភាសាហ្វីលីពីន TT មានន័យថា ប្រដាប់ភេទបុរស ហើយអ្វីដែលកាន់តែគួរឲ្យអាម៉ាស់បន្ថែមទៀតនោះ ក្បាច់រាំរបស់ពួកគេ គឺចង្អុលចុះក្រោមថែមទៀតផង”។

ខណៈនោះ ពិធីករក៏បានសួរទៅនាង Lia Kim ដែលជាអ្នកជំនាញក្នុងការបង្កើតក្បាច់រាំ ថាតើក្បាច់រាំនេះមានបង្កប់ន័យអ្វីទេ? នាងក៏តបទៅវិញថា “គ្មានទេ ហើយក្បាច់នេះគឺតំណាងឲ្យរូបយំតែប៉ុណ្ណោះ”។

ភ្លាមៗនោះលោក Ryan Bang ក៏តបបកមកវិញថា “ខ្ញុំគេថាវាពិតជាធ្វើឲ្យមានការយល់ច្រលំលឿន ព្រោះក្នុងប្រទេសហ្វីលីពីន គ្មានរូបតំណាងយំបែបនេះទេ”៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Twice
Twice
Twice
ក្នុងកម្មវិធី Video Star

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]