ថៃ៖ ក្រោយពេលរៀបការរួចថ្មីៗនេះត្រូវប្រាប់ហើយថា គូស្វាមីភរិយាតារា Push និង Jooy គឺជាគូដែលមានភាពផ្អែមល្ហែមជាមួយគ្នាខ្លាំងមែនទែន ដោយពេលទៅណាមកណា អ្នកទាំងពីរបានបណ្តើរគ្នា យ៉ាងត្រសងពោរពេញទៅដោយសេចក្តីសុខក្នុងជីវិតគូរបស់ខ្លួន។

Push និង Jooy ក្នុងថ្ងៃរៀបការ

ហើយជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុននេះ Jooy ក៏បានបង្ហាញភាពផ្អែមល្ហែមរបស់ខ្លួនទៅកាន់ Push ជាស្វាមីយ៉ាងរំភើបចិត្ត ដោយនាងបានបេះយកបាយដែលនៅជាប់មាត់ Push យកមកញ៉ាំដោយស្និទ្ធស្នាល និងស្រលាញ់អស់ពីបេះដូង។ 

ហើយភ្លាមៗនោះមិនបង្អង់យូរ Jooy ក៏បានទទូលកាដូពិសេសពី Push វិញ ដោយការថើបបបូរមាត់យ៉ាងរ៉ូមែនទិក បញ្ជាក់ពីសេចក្តីស្នេហា ដែលពួកគេបានមានឱ្យលើគ្នាទៅវិញទៅមក។

ឃើញបែបនេះហើយធ្វើឱ្យក្រុមមិត្តភក្តិ ដែលនៅក្បែរនោះនាំគ្នាស្រែក និងរំភើបចិត្តជំនួស ដោយសារតែឃើញគូស្វាមីភរិយាថ្មីមួយគូនេះស្រលាញ់គ្នា ហើយផ្អែមល្ហែមដាក់គ្នាម្លឹងៗ។ 

ដូច្នេះមិនយូរទៀតទេ ពួកគេនឹងមានទាយាទស្នងត្រកូលជាក់ជាមិនខាន សមតាមបំណងរបស់ខ្លួន ដែលបានប៉ងប្រាថ្នាមកជាយូរហើយ។  ចំណែកឯហ្វេនៗវិញ ក៏នាំគ្នាជូនពរសូមឱ្យ Push និង Jooy ឆាប់មានកូនឆាប់ៗ និងស្រលាញ់គ្នាដល់ចាស់ផងដែរ រីឯអ្នកគាំទ្រខ្លះវិញក៏ចំអន់លេងថា ស្វីតជាមួយគ្នាខ្លាំងបែបនេះ មិនអាណិតអ្នកនៅលីវទេឬ?

ទស្សនារូបភាព និងវីដេអូស្វីតៗរបស់ Push និង Jooy ដូចខាងក្រោមនេះ៖ 

Push និង Jooy ក្នុងថ្ងៃរៀបការ
Push និង Jooy ក្នុងថ្ងៃរៀបការ
Push និង Jooy ក្រោយរៀបការ
Push និង Jooy ក្រោយរៀបការ
Push និង Jooy ក្រោយរៀបការ
Push និង Jooy ក្រោយរៀបការ
ក្រុមមិត្តភក្តិ Push និង Jooy
ក្រុមមិត្តភក្តិ Push និង Jooy
Push និង Jooy
Push និង Jooy
Push និង Jooy
បាយជាប់មាត់ Push
Push និង Jooy ថើបគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]