កម្សាន្ត៖ ជាការពិត នាពេលបច្ចុប្បន្ន តារាៗភាគច្រើន កំពុងតែដេញគ្នា ជាមួយនឹងម៉ូតសម្លៀកបំពាក់ ទៅតាមប្រ៊េននីមួយៗ ជាពិសេស ក៏មានម៉ូតខ្លះ ក៏មានតម្លៃថ្លៃ តែពួកគេ នៅតែហ៊ានទិញ យកមកពាក់ ដើម្បីមុខមាត់ និងកេរ្តិ៍ឈ្មោះរបស់ពួកគេ។

ជាមួយគ្នានោះដែរ ក៏មានតារាមួយចំនួន ស្លៀកឈុតជាន់គ្នាទៀតផង ដែលជារឿងមួយ ពួកគេមិនចង់ឲ្យមានករណីបែបនេះ ប៉ុន្មានទេ។ កាលពីថ្មីៗនេះ ក៏មានតារាកូរ៉េ Lee Sung Kyun ក៏បានជ្រើសរើសឈុតមួយ ដែលដូចជា នឹងឈុត Gigi Hadid បេះដាក់។

ក្នុងនោះ នាងក៏បានតែងខ្លួន ជាមួយនឹងស្ទាយ៍បែបយុវវ័យ ដោយបន្ថែមសំពត់ខ្លីខើចពីមុខ វែងពីក្រោយរបស់នាង ដែលកាន់តែធ្វើឲ្យ នាងមានការចាប់អារម្មណ៍ ពីក្រសែភ្នែកអ្នកជុំវិញ។

ប៉ុន្តែទោះបីជាយ៉ាងណា ក៏មានមនុស្សភាគច្រើន នាងតែងខ្លួនមិនសាកសម ចាញ់ ព្រោះថា នាងសំយេះស្មា ហើយតែងខ្លួន ជាមួយនឹងខោពណ៌សបែបរឹប គួបផ្សំនាងមានកម្ពស់ខ្ពស់ទៀត ទើបធ្វើឲ្យនាង ស្លៀកឈុតនេះ ស្អាតជាង នាងLee Sung Kyun ។

យ៉ាងណាមិញ ប្រ៊េនអាវដែលអ្នកទាំងពីរ បានពាក់នេះគឺជា ម៉ាក Vivienne Westwood ដែលCollection ថ្មីទើបតែចេញ មានតម្លៃ ៦៥៥ដុល្លារ៕

Lee Sung Kyun
Lee Sung Kyun
Lee Sung Kyun
នាង Gigi Hadid
នាង Gigi Hadid
នាង Lee Sung Kyun និងនាង Gigi Hadid
នាង Lee Sung Kyun និងនាង Gigi Hadid
ម៉ូតប្រ៊េនអាវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]