ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបរួចមកហើយថា តារាកំប្លែងដ៏មានប្រជាប្រិយភាព នាយចេក កំពុងតែជួបនូវជីវភាពលំបាក ហើយពេលនេះផ្ទះដែលរស់នៅនាពេលបច្ចុប្បន្នវិញ ក៏ពិបាកនឹងរស់នៅ ព្រោះដំបូងត្រូវធ្លុះធ្លាយ ភ្លៀងម្តងៗត្រូវពិបាកគេងមិនបាន។

បន្ទាប់ពីទុក្ខលំបាកដែលលោកបានបង្ហាញនៅលើបណ្តាញសង្គម បានធ្វើឲ្យមហាជនជាច្រើនពិតជាមានអារម្មណ៍ក្តុកក្តួល និងអាណិតដល់លោកតាជាខ្លាំង ដែលជីវិតត្រូវលំបាកគ្រប់ពេល ទាំងដែលអាយុរបស់លោកក៏កាន់តែច្រើនផងនោះ។

ទន្ទឹមនឹងនេះដែរ សមាគមន៍សិល្បៈរបស់លោកហេង ឡុង ពិតជាមិនមើលនឹងភ្នែកនោះទេ លោកក៏បានចុះទៅមើលដល់ផ្ទះរបស់លោកតាផ្ទាល់ មិនត្រឹមតែប៉ុណ្ណោះលោកក៏ធ្វើការរៀបចំរៃអង្គាសថវិកា ពីមហាជននៅក្នុងការជួយជួសជុលផ្ទះជូនតារាកំប្លែងដ៏កម្សត់រូបនេះ។

ក្រោយពីបានឃើញទង្វើរបស់ពួកគេ បានធ្វើឲ្យមហាជនជាច្រើន សរសើរដល់លោក ដែលបានគិតគូដល់អ្នកសិល្បៈកំពុងជួយទុក្ខលំបាកបែបនេះ ហើយក៏សង្ឃឹមថាមានអ្នកចិត្តធម៌ជួយដល់លោកតាផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

នាយចេក
នាយចេក
នាយចេក
ផ្ទះរបស់នាយចេក
ផ្ទះរបស់នាយចេក
ផ្ទះរបស់នាយចេក
ខាងសមាគមន៍ចុះទៅមលផ្ទះ នាយចេក
ខាងសមាគមន៍ចុះទៅមើលផ្ទះ នាយចេក
ខាងសមាគមន៍ចុះទៅមើលផ្ទះ នាយចេក
ខាងសមាគមន៍ចុះទៅមើលផ្ទះ នាយចេក
សាររបស់លោកហេង ឡុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ចេក