សត្វឆ្មាទោះបីជាវាគួរឲ្យស្រលាញ់ និងត្រូវបានគេចាត់ទុកជាសត្វចញ្ចឹមក្នុងស្រុកក្តី ហើយត្រូវបានគេលាងសម្អាតខ្លួន និងដាក់អាហារល្អៗឲ្យបរិភោគក្តី ប៉ុន្តែអ្នកដឹងទេថាសត្វចិញ្ចឹមនេះអាចបង្កហានិភ័យដល់សុខភាពរបស់អ្នកបាន។

ការស្រាវជ្រាវថ្មីបានរកឃើញថា សត្វឆ្មាអាចចម្លងពពួកប៉ារ៉ាស៊ីត Toxoplasma gondii ដែលត្រូវបានគេជឿថា វាជាភ្នាក់ងារមួយមានទំនាក់ទំនងនឹងការបង្កជំងឺផ្លូវចិត្ត ជាពិសេសជំងឺ Schizophrenia (ជំងឺវង្វេងវង្វាន់)។

ប៉ារ៉ាស៊ីត T.Gondii គឺអាចមានលទ្ធភាពលូតលាស់ និងបន្តពូជក្នុងខ្លួនសត្វឆ្មាប៉ុណ្ណោះ ហើយភាគច្រើនវាចម្លងតាមរយៈលាមក ឬទឹកនោមឆ្មា ក្នុងទម្រង់ជាពង។ ទម្រង់ពងនេះអាចសិ្ថតក្នុងបរិយកាសស្ងួត ក្តៅខាងក្រៅបានរាប់ខែទៀតផង។  ការប៉ះពាល់ជាមួយនឹងសារធាតុសរីរាង្គទាំងនេះរបស់សត្វឆ្មា នឹងងាយឲ្យលោកអ្នកឆ្លងមេរោគT.Gondiiនេះ ហើយងាយរងគ្រោះពីហានិភ័យនៃជំងឺប្រព័ន្ធប្រសាទ ព្រោះប៉ារ៉ាស៊ីតនេះបានទៅវាយប្រហារ និងធ្វើឲ្យរលាកកោសិកាប្រព័ន្ធប្រសាទ។

ជាក់ស្តែងការសិក្សាស្រាវជ្រាវទាក់ទងនឹងជំងឺវង្វេងវង្វាន់ (Schizophrenia) បានផ្តោតយ៉ាងខ្លាំងទៅលើទំនាក់ទំនងរវាងពពួកមេរោគ T. Gondii  និងជំងឺប្រព័ន្ធប្រសាទប្រភេទនេះ។ ជាលទ្ធផលក្រោយពីការសិក្សាជាច្រើនមក គេបានសន្និដ្ឋានថា ម្ចាស់ ដែលមានឆ្មាភាគច្រើនក្នុងអំឡុងពេលណាមួយនៃជីវិតរបស់ពួកគេ នឹងមានហានិភ័យខ្ពស់ក្នុងការវិវឌ្ឍន៍ជំងឺវង្វេងវង្វាន់ (Schizophrenia) និងជំងឺប្រព័ន្ធប្រសាទធ្ងន់ធ្ងរមួយចំនួនទៀត។

គេបានសិក្សាទៅលើសត្វកណ្តុរដែលត្រូវបានចាក់បញ្ចូលមេរោគ T.Gondii ហើយ វាចាប់ផ្តើមបង្ហាញចេញលក្ខណៈសកម្មភាពចម្លែកៗ។ ជាក់ស្តែងសត្វកណ្តុរ ជាពពួកសត្វមានឃានវិញ្ញាណយ៉ាងខ្លាំង ដែលអាចហិតក្លិនបានច្បាស់ និងឆ្ងាយល្អ។ ប៉ុន្តែ នៅពេលវាឆ្លងមេរោគរួច សមត្ថភាពហិតក្លិនមានការថយចុះយ៉ាងខ្លាំង និងថែមទាំងវង្វេងវង្វាន់ដើរទៅកាន់គ្រោះថ្នាក់ទៀតផង ដូចជា ក្នុងករណីនេះវាបានហិតរកទឹកនោមឆ្មានិងដើរសំដៅទៅកាន់សត្វឆ្មាទៅវិញ។

លើសពីនេះទៅទៀតថ្នាំព្យាបាលជំងឺសរសៃប្រសាទមួយចំនួន អាចប្រើប្រាស់សម្រាប់បន្សាបនិងព្យាបាលឥទ្ធិពលប៉ះពាល់នៃជាតិពុលរបស់ពពួកប៉ារ៉ាស៊ីត T.Gondii នេះទៅវិញ។

ទាំងនេះសរបញ្ជាក់ឲ្យឃើញថា ពពួកប៉ារ៉ាស៊ីតT.Gondii ដែលអាចចម្លងតាមរយៈសត្វឆ្មាតែមួយគត់នេះមកលើមនុស្ស អាចមានហានិភ័យនៃការបង្កជំងឺផ្លូវចិត្ត និងជំងឺវង្វេងវង្វាន់៕

ពពួកប៉ារ៉ាស៊ីតT.Gondii
ពពួកប៉ារ៉ាស៊ីតT.Gondii

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]