កូលេស្តេរ៉ុលជាប្រភេទសារធាតុខ្លាញ់ដែលខ្លួនប្រាណយើងត្រូវការជាចាំបាច់សម្រាប់រចនាសម្ព័ន្ធខាងក្រៅនៃកោសិកា  ការផលិតអរម៉ូនមួយចំនួន និងការផលិតវីតាមីនពិសេសៗមួយចំនួន។

អ្នកដឹងទេថា ថ្លើមជាសរីរាង្គចំបងបំផុតក្នុងការផលិតកូលេស្តេរ៉ុលប្រហែល ៧០%នៅក្នុងចរន្តឈាមរបស់យើង និងសល់ប៉ុន្មានទទួលបានពីចំណីអាហារ។

ប៉ុន្តែនៅពេលយើងបាត់បង់លំនឹងនៃបរិមាណកូលេស្តេរ៉ុល ដែលកត្តាភាគច្រើនបង្កឡើងមកពីរបបអាហារ វាជាភ្នាក់ងារចំបងបង្កជំងឺទាក់ទងនឹងបេះដូងដូចជា ជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។

បើទោះបីជាយ៉ាងណាក៏ដោយ ការទទួលទានដែលមានរបបអាហារត្រឹមត្រូវ នឹងអាចជួយកាត់បន្ថយបរិមាណកូលេស្តេរ៉ុលក្នុងខ្លួនផងដែរ។

ខាងក្រោមជាអាហារល្អៗទាំង៤មុខ ដែលលោកអ្នកមិនគួរមើលរំលង៖

១. ផ្លែបឺរ

ផ្លែបឺរ មិនត្រឹមជាប្រភពនៃសារធាតុសរសៃយ៉ាងច្រើនលើសលប់នោះទេ វាថែមទាំងជាប្រភពនៃសារធាតុខ្លាញ់ល្អជាច្រើនទៀត។

អ្នកដឹងទេថាហូបផ្លែបឺរមួយផ្លែក្នុងមួយថ្ងៃអាចជួយកាត់បន្ថយកូលេស្តេរ៉ុលមិនល្អក្នុងរាងកាយយើង ដូចជានៅតាមសរសៃឈាម សរីរាង្គថ្លើម និងបេះដូងជាដើម។

ក្រៅពីនេះ ផ្លែបឺរក៏បានផ្តល់នូវសារធាតុប៉ូតាស្យូមយ៉ាងច្រើនជាងផ្លែចេកទៅទៀត។ 

អាហារ កាត់បន្ថយសារធាតុកូលេស្តេរ៉ុល

២. តែ

អ្នកដឹងទេថា តែបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយកាត់បន្ថយសារធាតុកូលេស្តេរ៉ុលមិនល្អបាន។ មិនថាតែបៃតង ឬតែខ្មៅឡើយ អាចជួយរក្សាសម្ពាធឈាមឲ្យនៅធម្មតា  កាត់បន្ថយការរលាក  និងជំរុញដល់មេតាបូលីសរបស់កោសិកាទៀតផង។

អាហារ កាត់បន្ថយសារធាតុកូលេស្តេរ៉ុល

៣. ផ្លែឈើគ្រប់មុខ

មនុស្សម្នាក់ៗជាមធ្យមគួរបរិភោគផ្លែឈើយ៉ាងតិចណាស់ឲ្យបាន ៤០០ក្រាមក្នុងថ្ងៃ ដើម្បីបំពេញឲ្យរាងកាយនូវសារធាតុរ៉ែ និងវីតាមីនសំខាន់ៗ។

ការហូបផ្លែឈើមិនត្រឹមជួយកាត់បន្ថយការឃ្លាន និងស្រេកទឹកទេ  ផ្លែឈើមួយចំនួនដែលមានរសជាតិជូរ ថែមទាំងផ្តល់នូវសារធាតុពិសេសមួយប្រភេទហៅថា Pectin ដែលជាសារធាតុសរសៃពិសេសម៉្យាងជួយកាត់បន្ថយសារធាតុកូលេស្តេរ៉ុលមិនល្អបានទៀតផង។ 

អាហារ កាត់បន្ថយសារធាតុកូលេស្តេរ៉ុល

៤. សណ្តែកសៀង

សណ្តែកសៀងក៏ត្រូវបានគេចាត់ទុកជាភ្នាក់ងារយ៉ាងចំបងក្នុងការកាត់បន្ថយពពួកកូលេស្តេរ៉ុលមិនល្អ។

ក្រៅពីនេះការទទួលទានតៅហ៊ូ និងទឹកសណ្តែកជារៀងរាល់ថ្ងៃក៏បានចូលរួមចំណែកដល់ការកាត់បន្ថយកូលេស្តេរ៉ុលមិនល្អផងដែរ។

អាហារ កាត់បន្ថយសារធាតុកូលេស្តេរ៉ុល

៥. ខ្លាញ់ត្រី

ខ្លាញ់ត្រី មានជាពិសេស Omega3 ជាសារធាតុដ៏សំខាន់ជួយកាត់បន្ថយសារធាតុកូលេស្តេរ៉ុលមិនល្អ និងរក្សាលំនឹងកូលេស្តេរ៉ុលទាំងនោះ។

សារធាតុ Omega3 ដើរតួនាទីយ៉ាងសំខាន់ជំរុញសុខភាពបេះដូង ដោយកាត់បន្ថយហានិភ័យនៃសារធាតុកូលេស្តេរ៉ុលនៅតាមសរសៃឈាម និងជាពិសេសមានព័ទ្ធនៅតាមសរីរាង្គបេះដូងផ្ទាល់៕

អាហារ កាត់បន្ថយសារធាតុកូលេស្តេរ៉ុល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]