អាមេរិក៖ តារាចម្រៀងវ័យក្មេងស្បែកខ្មៅ មកពីទីក្រុង Decatur រដ្ឋ Georgia សហរដ្ឋអាមេរិក លោក Rodriquez Jacquees Broadnax កាលពីពេលថ្មីៗកន្លងទៅនេះ បានធ្វើរឿងដ៏ភ្ញាក់ផ្អើលមួយ នៅក្នុងពិធីមង្គលការរបស់ម្តាយខ្លួន ដែលបានប្រព្រឹត្តធ្វើឡើង នៅឯវិមាន Chateau Elan ក្នុងកូនក្រុង Braselton ក្រោយចាក់លុយលើឥដ្ឋប្រមាណជា ១សែនដុល្លារ។

លោក Jacquees

តារាចម្រៀងដែលទទួលបានរហស្សនាមស្ដេច R&B និង Hip-Hop វ័យ២៤ឆ្នាំ Jacquees រូបនេះ ត្រូវបានគេថតបង្ហោះចែកចាយវីដេអូឃ្លីបរបស់លោក នៅក្នុងបណ្តាញសង្គមអ៊ីនស្តាក្រាម បន្ទាប់ពីរូបលោកបានមានវត្តមាននៅក្នុងពិធីមង្គលការម្តាយរបស់ខ្លួន (អ្នកស្រី Rosie Broadnax) និងបានធ្វើរឿងដ៏នឹកស្មានមិនដល់។

ជាក់ស្ដែង នៅក្នុងវីដេអូឃ្លីប នាថ្ងៃដ៏ពិសេសរបស់ម្តាយលោកនោះ Jacquees បានឆ្លៀតឱកាសធ្វើរឿងដ៏ភ្ញាក់ផ្អើល ជាមួយនឹងកាបូបចំនួន២ ដែលត្រូវបានគេដឹងថា ពោរពេញដោយលុយដុល្លារសុទ្ធ ទាំងបាច់ៗ ចំនួន ១០០ ០០០ដុល្លារអាមេរិក យកមកបើកចាក់ពង្រាយគរលើកម្រាលឥដ្ឋ (បរិវេណកន្លែងរាំក្នុងពិធី) នៅចំពោះមុខម្តាយឪពុកជាទីស្រលាញ់របស់ខ្លួន និងបានអះអាងថា លុយទាំងអស់នោះ គឺជាកាដូជូនម្តាយក្នុងថ្ងៃដ៏ពិសេសនេះ អមដោយសំឡេងសាទរ ហ៊ោកញ្រ្ជៀវពីភ្ញៀវកិត្តិយស ដែលបានចូលរួមក្នុងពិធី រំភើបជំនួសផងដែរ។

ក្រោយមក Jacquees ក៏បានដើរចូលទៅអោបម្តាយរបស់លោក បង្ហាញពីទំហំចិត្តនៃការស្រលាញ់ និងបាននិយាយថា «លុយទាំងអស់នេះម៉ាក់ចង់យកទៅធ្វើអ្វីស្រេចតែចិត្តម៉ាក់ចុះ!» ។ ហើយក្រោយមក Jacquees ក៏បានងាកទៅអោបឪពុករបស់គេវិញម្តង គឺលោក Bobby Thompson ផងដែរ។

លោក Jacquees

គួរឲ្យដឹងផងដែរថា Jacquees គឺជាតារាចម្រៀង R&B ដែលមានឈ្មោះល្បីល្បាញមួយរូប និងរកប្រាក់ចំណូលបានច្រើនផងដែរ។ នៅក្នុងនោះ បទចម្រៀងដែលទទួលបានការពេញនិយម និងគាំទ្រខ្លាំង ផ្ទុះការទស្សនារាប់លាដងក្នុង Youtube មានដូចជា បទ At The Club, You, Ocean, B.E.D, Inside និង Come Thru ជាដើម ៕

ទស្សនាវីដេអូខាងក្រោម៖   

លោក Jacquees
លោក Jacquees
ឪពុកម្តាយលោក លោក Jacquees

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]