ស្រីលង្កា៖ ដំរីមួយក្បាលបានធ្លាក់ចូលប្រឡាយទឹកក្នុងភូមិ Welikanda ក្បែរទីប្រជុំជន Polonnaruwa ភាគខាងកើតនៃប្រទេសស្រីលង្កាកាលពីសប្តាហ៍មុន ដែលធ្វើឱ្យប្រជាជន និងក្រុមអភិរក្សសត្វព្រៃនាំគ្នារកវិធីសង្គ្រោះយ៉ាងសស្រាក់សស្រាំ។

ដំរីធ្លាក់ប្រឡាយ

ក្រោយវាដើរផងនិងហែលទឹកផងអស់មួយសន្ទុះធំ គេត្រូវគាងដំរីអាយុប្រហែល ២៥ ឆ្នាំនេះដោយដុតផាវ ឆ្ពោះទៅរកជណ្តើរពិសេសមួយធ្វើពីខ្សែពួរ គល់ឈើ និងកង់ឡាន ដែលបានរៀបចំទុកជាមុនដោយក្រុមមន្ត្រីអភិរក្ស។

ក្រោយទៅដល់ជណើ្តរសង្គ្រោះនោះ វាខំឡើងច្រើនដងដែរប៉ុន្តែធ្លាក់មកវិញរហូត ហើយថែមទាំងចេញឈាមបាតជើងទៀតផង។ ទោះយ៉ាងណា ដើម្បីជីវិតរស់ ទីបំផុតវាឡើងទាល់តែបានសម្រេច រួចវិលចូលព្រៃវិញតែម្តង៕ 

ដំរីធ្លាក់ប្រឡាយ
ក្រុមសង្គ្រោះរៀបចំជណ្តើរខ្សែពួរ
ដំរីព្យាយាមឡើងខ្សែពួរ

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]