ពោធិ៍សាត់៖ ដូចជាប្រិយមិត្តមួយចំនួន អាចចាំបាន ពីពិធីភ្ជាប់ពាក្យយ៉ាងអធិកអធម របស់កូនប្រុស កូនស្រី របស់ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាល ខេត្តពោធិ៍សាត់ បានធ្វើឡើង កាលពីថ្ងៃទី៣០ ខែ ឧសភា  ឆ្នាំ២០១៨ ដែលនៅពេលនោះ មានការចាប់អារម្មណ៍ខ្លាំងបំផុត ពីសំណាក់មហាជន។

ប៉ុន្តែនៅថ្ងៃទី៩ ខែ ធ្នូ ដែលទើបតែកន្លងផុតទៅប៉ុន្មានថ្ងៃ ពិធីមង្គលការរបស់ កូនរបស់កូនប្រុស កូនស្រី របស់ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាល ខេត្តពោធិ៍សាត់ ក៏បានចាប់ផ្តើម នៅក្នុងផ្ទះឈើ យ៉ាងធំស្កឹមស្កៃ។

អ្វីដែលសំខាន់ជាងនេះ ក៏មានសំណាក់ថ្នាក់ដឹកនាំ កំពូលក្នុងប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន និង លោកស្រី ហ៊ុន ស៊ីណាត ត្រូវជាប្អូនស្រីបង្កើត សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ក៏មានវត្តមាន ក្នុងពិធីមង្គលការដ៏ពិសេសមួយនេះផងដែរ។

បើងាកមើលពិធី ត្រូវបានរៀបចំឡើង យ៉ាងប្រណីត និងស្រស់ស្អាតបំផុត
ជាមួយ​​ នឹងផ្កាលម្អច្រើនប្រភេទ ឡើងរីកជុំវិញផ្ទះឈើដ៏ធំ ប្រៀបបីដូចក្នុងរឿងនិទានយ៉ាងដូច្នោះដែរ។ ជាពិសេស គ្រប់ពិធី នៅក្នុងមង្គលការ ក៏ត្រូវធ្វើតាមរបៀបខ្មែរទាំងអស់ ដែលធ្វើឲ្យ អ្នកដែលឃើញហើយ លាន់មាត់ថា ពេញចិត្ត និងសរសើរ ស្ទើរគ្រប់ៗគ្នា៕

រូបភាពពី៖ Best Solution

ទិដ្ឋភាព មង្គលការ
ទិដ្ឋភាព មង្គលការ
ទិដ្ឋភាព មង្គលការ
វត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន
វត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន
ទិដ្ឋភាព មង្គលការ
ទិដ្ឋភាព មង្គលការ
ទិដ្ឋភាព មង្គលការ
ទិដ្ឋភាព មង្គលការ
ទិដ្ឋភាព មង្គលការ
ទិដ្ឋភាព មង្គលការ
ទិដ្ឋភាព មង្គលការ
ទិដ្ឋភាព មង្គលការ
ទិដ្ឋភាព មង្គលការ
ទិដ្ឋភាព មង្គលការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]