ឥណ្ឌា៖ បូលីវូដ (Bollywood) ឬវិស័យសិល្បៈភាពយន្តឥណ្ឌា ជាឧស្សាហកម្មយក្សដ៏ធំ និង ល្បីល្បាញមួយ ដែលបានផលិតភាពយន្តឥណ្ឌាចន្លោះពី ៨០០-១០០០ រឿង ក្នុងមួយឆ្នាំៗ ហើយក្នុងនោះដែរ សំបុត្ររឿងរបស់ឥណ្ឌាត្រូវបានលក់ចេញប្រមាណជា ១០ លានសំបុត្រឯណោះក្នុងមួយថ្ងៃ។

ដូច្នេះហើយ តារាសម្តែងនៅក្នុង បូលីវូដ ក៏ត្រូវបានគេស្គាល់ច្រើន និងមានចំនួនជាច្រើននាក់ផងដែរ ដោយសារតែទេពកោសល្យ ព្រមទាំងរូបសម្រស់ដ៏ស្រស់ស្អាតរបស់ពួកគេផងដែរ។

តទៅនេះយើងមកស្គាល់តារាសម្តែងស្រី បូលីវូដ ទាំង ៨ ដួង ដែលត្រូវបានគេចាត់ទុកថា ជាតារាស្រីដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងមានប្រជាប្រិយភាពខ្លាំងជាងគេនៅក្នុងពិភពបូលីវូដបច្ចុប្បន្ននេះ។

តោះចង់ដឹងថាមានតារាសម្តែងស្រីរូបណាខ្លះនោះ យើងមកតាមដានទស្សនាជាមួយគ្នាដូចខាងក្រោមនេះតទៅ៖

១) តារាសម្តែងស្រី Priyanka Chopra៖ ក្នុងវ័យ ៣៦ ឆ្នាំ មិនសរសើរមិនបានថាតារាស្រីរូបនេះមានសម្រស់ស្រស់ស្អាត ដែលនាងធ្លាប់បានគ្រងតំណែងជា Miss World កាលពីឆ្នាំ ២០០០ និងបានសម្តែងភាពយន្ត ព្រមទាំងបទចម្រៀងជាច្រើនដែលជាហេតុធ្វើឱ្យមានកេរ្តិ៍ឈ្មោះល្បីល្បាញឈរឈ្មោះជាលំដាប់ទី ១ មកដល់បច្ចុប្បន្ននេះ។

Priyanka Chopra
Priyanka Chopra

២) តារាសម្តែងស្រី Sunny Leone៖ ថ្វីត្បិតតែមានអាយុច្រើនបន្តិចមែនរហូតដល់ ៣៧ ឆ្នាំ ប៉ុន្តែសមត្ថភាព និងសម្រស់របស់តារាស្រីរូបនេះគឺមិនធម្មតាឡើយ ហេតុដូច្នេះហើយទោះបីជាមានតារាស្រីថ្មីៗរះតាមក្រោយជាច្រើននាក់ក្តី តែក៏មិនបានធ្វើឱ្យប្រជាប្រិយភាពរបស់នាងធ្លាក់ចុះនោះឡើយ នៅក្នុងវិស័យសិល្បៈ។ 

Sunny Leone
Sunny Leone

៣) តារាសម្តែងស្រី Jacqueline Fernandez៖ ក្នុងវ័យ ៣៣ ឆ្នាំ តារាសម្តែងស្រីរូបនេះមានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំងក្នុងបូលីវូដ និងមានតម្លៃខ្លួនខ្ពស់ជាទីបំផុត ដោយនាងក៏ធ្លាប់បានគ្រងតំណែងជាបវរកញ្ញា Miss Sri Lankan Universe កាលពីឆ្នាំ ២០០៦ ផងដែរ។  

Jacqueline Fernandez
Jacqueline Fernandez

៤) តារាសម្តែងស្រី Shraddha Kapoor៖ បានក្លាយទៅជាតារាស្រីល្បីល្បាញក្នុងអាយុ ៣១ ឆ្នាំ ដែលពូកែសម្តែងខ្លាំងជាងគេក្នុងចំណោមតារាស្រីជំនាន់ក្រោយ ដោយនាងបានទទួលនូវពានរង្វាន់ជាច្រើនបន្តបន្ទាប់គ្នា ក្នុងរយៈពេលដ៏ខ្លីតែប៉ុណ្ណោះ ក្រោយពេលប្រឡូកក្នុងវិស័យសិល្បៈ។ 

Shraddha Kapoor
Shraddha Kapoor

៥) តារាសម្តែងស្រី Anushka Sharma៖ បើកបង្ហាញខ្លួនជាលើកដំបូងក្នុងបូលីវូដកាលពីឆ្នាំ ២០១២ ប្រជាប្រិយរបស់តារាសម្តែងស្រីរូបនេះក៏បានកើនឡើងយ៉ាងឆាប់រហ័ស ហើយបានជាប់ឈ្មោះជាតារាឆ្នើមដល់ទៅ ៧ លើករួចមកហើយ រហូតមកដល់បច្ចុប្បន្ន។ 

Anushka Sharma
Anushka Sharma

៦) តារាសម្តែងស្រី Deepika Padukone៖ ស្អាត ពូកែ និងជាអ្នកកីឡា Badminton ដ៏ស្រស់ស្អាតម្នាក់ ដែលបានសម្តែងរឿងជាច្រើនជាប់ៗគ្នា ហើយបានល្បីឈ្មោះមិនចាញ់តារាស្រីឯទៀតនោះទេក្នុងវិស័យភាពយន្តបូលីវូដ។ 

Deepika Padukone
Deepika Padukone

៧) តារាសម្តែងស្រី Katrina Kaif៖ ជាស្រីស្អាតមួយរូបក្នុងបូលីវួដ ដែលល្បីឈ្មោះក្នុងការសម្តែងរឿង Namastey London កាលពីឆ្នាំ ២០០៧ បន្ទាប់ក៏ផ្ទុះប្រជាប្រិយភាពម្តងទៀត ក្នុងរឿង Dhoom 3 នៅឆ្នាំ ២០១៣ ដែលមានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។ បច្ចុប្បន្ននេះនាងមានអាយុ ៣៥ ឆ្នាំផងដែរ។ 

Katrina Kaif
Katrina Kaif

៨) តារាសម្តែងស្រី Nargis Fakhri៖ ជាតារាសម្តែងសញ្ជាតិអាមេរិក ដែលល្បីល្បាញខ្លាំងក្នុងវិស័យសិល្បៈបូលីវូដ តាមរយៈភាពយន្តដំបូងគឺរឿង Rockstar ក្នុងឆ្នាំ ២០១១ បន្តគឺរឿងMain Tera Hero ក្នុងឆ្នាំ ២០១៥ រហូតធ្វើឱ្យនាងមានកេរ្តិ៍ឈ្មោះល្បីល្បាញរហូតមកដល់សព្វថ្ងៃនេះ៕ 

Nargis Fakhri
Nargis Fakhri

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]