កូរ៉េខាងត្បូង ៖ ជារឿងធម្មតាទេ ដែលតារាប្រុសស្រី ក្នុងវិស័យ Kpop របស់កូរ៉េ តែងតែធ្វើការផ្លាស់ប្ដូរ ការតុបតែងខ្លួន ទាំងស្ទីល Fashion ក៏ដូចជាពណ៌សក់ជាដើម។ ជាក់ស្ដែង មួយរយៈក្រោយមកនេះ ពណ៌ក្រហមហាក់ដូចជា ពេញនិយមយ៉ាងខ្លាំង សូម្បីតែតារាប្រុសល្បីថា មានទម្រង់មុខស្អាតបំផុត លំដាប់លេខ ១ ដូចជា V ក៏ទើបតែប្ដូរ មកដាក់ពណ៌នេះដូចគ្នា។ 

ប៉ុន្តែអ្វីដែលកាន់តែ គួរឲ្យចាប់អារម្មណ៍ ជាងនេះទៅទៀតនោះគឺ Park Jihoon សមាជិកក្រុម Wanna One ក៏ទើបតែប្តូរមកដាក់ ពណ៌នេះដូចគ្នា ហើយបង្ហាញខ្លួនជាមួយសក់ពណ៌ក្រហមនេះ ក្នុងថ្ងៃតែមួយទៀតផង។

គួរបញ្ជាក់ផងដែរថា សមាជិកក្រុម Wanna One រូបនេះ ធ្លាប់បានបង្ហាញជាច្រើនដងផងដែរ ថាលោកជាអ្នកគាំទ្ររបស់ V ដែលជាសមាជិកក្រុម BTS ទើបមានអ្នកគាំទ្រមួយចំនួន បញ្ចេញយោបល់បែបលេងសើចថា តើពួកគេណាត់គ្នាប្ដូរសក់ទេដឹង?

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីបង្ហាញខ្លួនជាមួយនឹង ពណ៌ក្រហមនេះ មហាជនក៏ស្រាប់តែ ពោលសរសើរ តារាប្រុសទាំង ២នាក់នេះ មិនដាច់ពីមាត់ឡើយ៕

បើចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖  

រូបភាព V និង Jihoon កម្មវិធី AAA
រូបភាព V
រូបភាព Jihoon
រូបភាព Jihoon
រូបភាព Jihoon
រូបភាព V និង​ Jihoon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]