(កំពង់ឆ្នាំង)៖ ក្រុមចោរ៣នាក់ ប្រដាប់ដោយអាវុធខ្លីមួយដើម ជិះរថយន្ដមួយគ្រឿង បានធ្វើសកម្មភាពចូលប្លន់ផ្ទះប្រជាពលរដ្ឋមួយកន្លែង ដើម្បីយកគោបាធ្វើអំពីសំរិទ្ធ រហូតឈានដល់ការផ្ទុះអាវុធបណ្ដាលឲ្យប្រជាការពារម្នាក់រងរបួស។ ហេតុការណ៍នេះ​ នៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុច​ភូមិដំរីកូន ឃុំអញ្ចាញ់រូង ស្រុកបរិបូរណ៍​ ខេត្ដកំពង់ឆ្នាំង។

បើតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ជនសង្ស័យមានគ្នា៣នាក់ ប្រដាប់ដោយអាវុធខ្លី​១ដើម ជិះរថយន្ដ១គ្រឿង បានចូលប្លន់ផ្ទះឈ្មោះ ស៊ុយ គឹម ភេទប្រុស​ អាយុ៥២ឆ្នាំ ហើយបានបាញ់ចំនួន៥គ្រាប់ ត្រូវជនរងគ្រោះ​ម្នាក់ត្រង់ភ្លៅឈ្មោះ វ៉ាត់ សុខសាន អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ ជាប្រជាការពារ ខណៈពេលចូលទៅជួយម្ចាស់ផ្ទះ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា ម្ចាស់ផ្ទះមានគោបា​ធ្វើពីសំរិទ្ធ ប៉ុន្តែពួកវាប្លន់យកមិនបាននោះទេ យកបានតែលុយ​ចំនួន៥ម៉ឺនរៀល និង​ទូរស័ព្ទ​តែប៉ុណ្ណោះ។

ក្រោយពីធ្វើសកម្មភាពជនសង្ស័យ បានគេចខ្លួនបាត់​ចំ​ណែកជនរងគ្រោះ ត្រូវគេបញ្ជូនមកព្យាបាលនៅមន្ទីរ​ពេទ្យខេត្ដកំពង់ឆ្នាំង៕​

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]