(ភ្នំពេញ)៖ តារាសម្ដែង ជាប់ងារជាតារាទឹកភ្នែក កញ្ញា នី មុនីនាថ ត្រូវបានគេសង្កេតឃើញថា មួយរយៈ ចុងក្រោយនេះ នាងហាក់ស្ងប់ស្ងាត់ ពីសិល្បៈ ខណៈដែលនាង ហាក់គ្មានសកម្មភាព ក្នុងសិល្បៈដូចមុន។ យ៉ាងណាមិញ ក្រោយពីបាត់មុខ ពីសិល្បៈមួយរយៈ ស្រាប់តែថ្មីៗនេះ នាងត្រូវបាន អ្នកគាំទ្រ បង្ហាញការ ភ្ញាក់ផ្អើល ចំពោះតារាទឹកភ្នែកនី មុនីនាថ ដែលព្យាយាម គេចចេញពីហ្វូងតារា ជួបជុំគ្នារាំច្រៀង ខណៈដែលនាង បានរត់ទៅ ជាយភ្នំសំងំសមាធិ ដូចដូនជី។

ដោយឡែក ជុំវិញរឿង អង្គុយស្មឹងស្មាត តាំងសមាធិ តារាស្រីរូបនេះ បានបង្ហោះ សារនៅក្នុងគណនីហ្វេសប៊ុក របស់ខ្លួនថា «បិទភ្នែកនៅទីកន្លែងស្ងាត់ ធ្វើចិត្តអោយស្ងប់ទាល់តែមានមនុស្ស គ្រប់ប្រភេទ រស់លាយឡំគ្នា ទើបពិភពលោកសភាពធម្មតា»។

តាមរយៈសារ មួយនេះផងដែរ បានធ្វើឲ្យប្រិយមិត្តទស្សនិកជន ជាច្រើន មានការងឿងឆ្ងល់ ថាតើ កញ្ញា នី មុនីនាថ មានរឿងអ្វី បានជា រត់ទៅតាំងសមាធិ ធ្វើឲ្យចិត្តស្ងប់ ហើយ មិនសូវបង្ហាញខ្លួន ក្នុងសិល្បៈ ដូចមុនថែមទៀតផង។

គួរបញ្ជាក់ផងដែរថា កញ្ញា នី មុនីនាថ ជាតារាសម្ដែង ដែលមានប្រជាប្រិយភាព និងទទួលបានកាគាំទ្រ ខ្លាំងពី សំណាក់ទស្សនិកជន៕

នី មុនីនាថ
នី មុនីនាថ
នី មុនីនាថ
នី មុនីនាថ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ