ភ្នំពេញ៖ សព្វថ្ងៃនេះ តារាសម្តែងកញ្ញា រចនា រ៉ាវាឌី ហាក់កំពុងមានសន្ទុះប្រជាប្រិយភាពយ៉ាងគំហុក ពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះគេសង្កេតឃើញថា តារាស្រីរូបនេះ មានភាពមមាញឹកនឹងការងារសម្តែង ស្ទើរតែដកឃ្លាមិនរួចនោះទេ។

យ៉ាងណាមិញ ទន្ទឹមនឹងការងារដ៏សែនរវល់ របស់តារាដ៏ស្រស់សោភាពកញ្ញា រ៉ាវាឌី ស្រាប់តែព្រឹកមិញនេះ នាងបានបង្ហោះរូបភាពមួយសន្លឹកក្នុងគណនីអ៊ីនស្តារក្រាមរបស់ខ្លួន ដោយបង្ហាញពីភាពជោគជ័យក្នុងថ្ងៃទទួលសញ្ញាប័ត្របញ្ចប់ការសិក្សា អមជាមួយ Caption មួយឃ្លាយ៉ាងមានន័យថា៖ “ខ្ញុំមិនខ្លាចភាពបរាជ័យនោះទេព្រោះធ្លាប់បរាជ័យច្រើនទៅហើយ។ ហេ៏យក៏មិនរាថយក្នុងការដើរទៅមុខទេព្រោះជឿជាក់ថាការតស៊ូនឹងបានសម្រេចនៅថ្ងៃណាមួយ”

ក្រោយពីឃើញ ការបង្ហោះរូបភាពភ្ជាប់ជាមួយសារបែបនេះហើយ បានធ្វើឲ្យមហាជនលាន់មាត់សរសើររូបនាងមិនដាច់ពីមាត់ ព្រោះថាបើទោះជាតារាស្រីរូបនេះ មានភាពមមាញឹកនឹងការងារយ៉ាងណាក្តី ក៏ប៉ុន្តែនាងនៅតែមិនបោះបង់ការសិក្សា ហើយថែមទាំងប្រឹងប្រែងបញ្ចប់ ដោយទទួលបានលទ្ធផលជាទីគាប់ចិត្តថែមទៀតផង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

រចនា រ៉ាវាឌី
រចនា រ៉ាវាឌី
រចនា រ៉ាវាឌី
រចនា រ៉ាវាឌី ក្នុងថ្ងៃទទួលសញ្ញាប័ត្រ
រចនា រ៉ាវាឌី ក្នុងថ្ងៃទទួលសញ្ញាប័ត្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រចនា