ប៉េរូ៖  លោកវេជ្ជបណ្ឌិត Ricardo Pun-Chong ត្រូវបានជ្រើសរើសជា “វីរបុរសប្រចាំឆ្នាំ ២០១៨ របស់ CNN” ព្រោះតែរូបលោកបានធ្វើការងារសប្បុរសធម៌ជាង ១០ ឆ្នាំនៅប្រទេសប៉េរូ។

លោកវេជ្ជបណ្ឌិត Ricardo

លោកបានផ្តល់ទីជម្រក អាហារ និងព្យាបាលអ្នកជំងឺក្រីក្រជាច្រើននាក់ ក្នុងរយៈពេលជាង ១០ ឆ្នាំនេះដោយឥតគិតថ្លៃ។

ជារៀងរាល់ឆ្នាំ CNN តែងតែផ្តល់ពានរង្វាន់ចំពោះអ្នក ដែលរូមចំណែកក្នុងការធ្វើការងារសប្បុរសធម៌ដ៏អស្ចារ្យ និងផ្លាស់ប្តូរសហគមន៍របស់ខ្លួន។

យោងតាមសារព័ត៌មាន CNN បានរាយការណ៍ថា លោកគ្រូពេទ្យ Ricardo បានបញ្ចប់វគ្គបណ្តុះបណ្តាលផ្នែកវេជ្ជសាស្រ្តនៅទីក្រុងលីម៉ា ប្រទេសប៉េរូ ហើយនៅពេលនោះលោកបានឃើញប្រជាជនក្រីក្រជាច្រើន ត្រូវធ្វើដំណើរដ៏វែងឆ្ងាយទើបអាចមកមន្ទីរពេទ្យបាន ដូច្នេះលោកក៏សម្រេចចិត្តជួយពួកគេ។

លោកបានរៀបរាប់ថា៖ «ការធ្វើដំណើរគឺជាមានភាពលំបាកខ្លាំងណាស់។ ប្រជាជនក្រីក្រទាំងនោះត្រូវឆ្លងភ្នំ និងជិះទូកឆ្លងទន្លេទៀត ទើបអាចមកមន្ទីរពេទ្យបាន។ ម្យ៉ាងវិញទៀត ពួកគេត្រូវចំណាយពេលជាច្រើនថ្ងៃទើបមកដល់មន្ទីរពេទ្យ សាកស្រមៃមើលប្រសិនបើកូនរបស់អ្នកឈឺធ្ងន់ តើគិតយ៉ាងម៉េចទៅ។ ខ្ញុំមិនអាចឈរឱបដៃបានទេ ដូច្នេះខ្ញុំក៏សម្រេចចិត្តធ្វើអ្វីមួយដើម្បីជួយពួកគេ។» 

លោកវេជ្ជបណ្ឌិត Ricardo

នៅក្នុងឆ្នាំ ២០០៨ លោកក៏បានបង្កើតមន្ទីរមួយសម្រាប់ជួយជនក្រីក្រដោយ ផ្តល់ចំណីអាហារ ការស្នាក់នៅ និងព្យាបាលអ្នកជំងឺដោយឥតគិតថ្លៃ លោកបានជួយអ្នកជំងឺរាប់សិនម៉ឺននាក់។

លោក Ricardo បានទទួលពានរង្វាន់វីរៈបុរសប្រចាំឆ្នាំ ២០១៨ របស់ CNN និងទទួលបានទឹកប្រាក់ ១០០,០០០ ដុល្លារ។

លោកបានថ្លែងនៅពេលទទួលពានរង្វាន់នេះថា៖

«យើងអាចចាប់ផ្តើមសាងសង់ជម្រកថ្មីរបស់យើងជាមួយនឹងពាន់រង្វាន់ (ទឹកប្រាក់) នេះបាន។ សូមអរគុណយ៉ាងជ្រាលជ្រៅដល់ CNN និងអរគុណដល់អ្នករាល់គ្នា។ វីរៈបុរសពិតប្រាកដនោះគឺជាកូនៗរបស់យើង។ សូមអរគុណដល់អ្នកគ្រប់គ្នាដែលជឿជាក់ពួកយើង និងបង្ហាញប្រាប់យើងថា ក្តីស្រលាញ់គឺគ្មានព្រំដែនទេ៕»

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

លោកវេជ្ជបណ្ឌិត Ricardo
លោកវេជ្ជបណ្ឌិត Ricardo
លោកវេជ្ជបណ្ឌិត Ricardo
លោកវេជ្ជបណ្ឌិត Ricardo
លោកវេជ្ជបណ្ឌិត Ricardo
លោកវេជ្ជបណ្ឌិត Ricardo
លោកវេជ្ជបណ្ឌិត Ricardo
លោកវេជ្ជបណ្ឌិត Ricardo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]