កូរ៉េខាងត្បូង ៖ កម្មវិធីប្រគល់ពានរង្វាន់ MAMA ដ៏ធំប្រចាំឆ្នាំនេះ ត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង និងកាន់តែពិសេសមិនចាញ់ឆ្នាំមុនៗឡើយ។ 

ជាក់ស្ដែងកាលពីយប់មិញនេះ គឺជាយប់ទី១ នៃកម្មវិធី ឃើញថាមានតារាប្រុសស្រី ល្បីៗចូលរួមជាច្រើន។ ក្នុងនោះដែរ ក៏មានក្រុមចម្រៀងបុរស ក្មេងៗសង្ហាៗមួយក្រុម ដែលមានសមាជិក ២នាក់ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងរំភើបចិត្តយ៉ាងខ្លាំង ខណៈដែលពួកគេស្រាប់តែ បង្ហាញខ្លួនជាមួយនឹង បទចម្រៀង «I Don’t Care »ដែលជាបទរបស់ 2NE1 ក្រុមចម្រៀងនារីដែលធ្លាប់មាន កេរ្តិ៍ឈ្មោះ បោះសម្លេងទូទាំងពិភពលោក កាលពីប៉ុន្មានឆ្នាំមុន។

ទោះបីជាក្រុមចម្រៀងនារីមួយក្រុមនេះ បានបំបែកក្រុមទៅហើយក្ដី ប៉ុន្តែបទចម្រៀងជាច្រើនរបស់ពួកគេ នៅតែស្ថិតនៅក្នុងចិត្ត អ្នកគាំទ្រជានិច្ច។ ដូច្នេះហើយ បានជាមហាជននៅតែមានអារម្មណ៍ថា ក្ដុកក្តួល លាយឡំនិងក្ដីរំភើប រាល់ពេលដែលមានអ្នក ច្រៀងចម្រៀងទាំងនោះឡើងវិញ៕ 

បើចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម ៖ 

រូបភាព 2NE1
រូបភាព 2NE1
រូបភាព HyeongseopXEuiwoong
រូបភាព HyeongseopXEuiwoong
រូបភាព HyeongseopXEuiwoong

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]