ថៃ៖ ថ្មីៗនេះ បន្ទាប់ពីលេចលឺថាមានជម្លោះក្នុងក្រុមគ្រួសាររបស់ Panadda Wongphudee ដែលធ្លាប់តែមានភាពផ្អែមល្ហែមជាមួយគ្នា ស្រាប់តែទីបំផុតរូបនាងបានប្រកាសយ៉ាងច្បាស់ថាខ្លួន ពិតជាកំពុងតែទន្ទឹងរង់ចាំ ការលែងលះគ្នាស្របច្បាប់ ជាមួយស្វាមីរបស់នាងប្រាកដមែន។

បើទោះបីជា តារាស៊ិចស៊ីជើងចាស់ អ្នកនាង Panadda មិនចង់ក្លាយទៅជាស្រ្តីមេម៉ាយក៏ពិតមែន ប៉ុន្តែនាងក៏នៅតែធ្វើការសម្រេចចិត្តបែបនេះ ដើម្បីភាពល្អប្រសើរ ទៅថ្ងៃខាងមុខទៀត។ ហើយចំពោះគ្រប់យ៉ាងកន្លងមកក៏ តារាស្រីរូបនេះ បានខិតខំអស់ពីសមត្ថភាព ដើម្បីរក្សាទំនាក់ទំនង ក្នុងនាមជាស្វាមីភរិយាដែរ ប៉ុន្តែនៅទីបំផុត ការសម្រេចចិត្តបែបនេះ ក៏ក្លាយទៅជាជម្រើសចុងក្រោយមួយយ៉ាងល្អ សម្រាប់នាងផងដែរ។

គួររម្លឹកផងដែរថា កាលពីពេលរៀបការនា៤ឆ្នាំមុន តារាស្រី អ្នកនាង Panadda ក៏បានប្រាប់ថារូបនាង មិនប្រាថ្នាមនុស្សប្រុសដែលជាអ្នកមានទ្រព្យច្រើននោះទេ ព្រោះរូបនាងគិតថាខ្លាចគេមិនអាចផ្ដល់សុភមង្គលដល់នាងបាន តែចុងក្រោយការសម្រេចរើសយកមនុស្សប្រុសធម្មតារបស់ខ្លួន ក៏នៅតែត្រូវមកជួបជីវិតលែងលះដដែល៕  

Panadda Wongphudee
Panadda Wongphudee
Panadda Wongphudee និងអតីត ស្វាមី
Panadda Wongphudee និងអតីត ស្វាមី
Panadda Wongphudee និងអតីត ស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]