ភ្នំពេញ៖ កាលពីម្សិលមិញនេះ អ្នកគាំទ្រជាច្រើនពិតជារំភើប និងសប្បាយរីករាយយ៉ាងខ្លាំង ពេលតារាសម្តែងថៃដ៏មានប្រជាប្រិយភាព កញ្ញាPancake បានធ្វើដំណើរមកប្រទេសកម្ពុជាជាថ្មីម្តងទៀត ក្រោមការចូលរួមយ៉ាងអធិកអធម ពីបណ្តាអ្នកគាំទ្រជាច្រើនទៅទទួលស្វាគមន៍នាង។

រីឯតារាថៃរូបនេះ ក៏មិនភ្លេចបង្ហាញនូវការស្រលាញ់ និងស្នាមញញឹមទៅកាន់ពួកគេដែលខំប្រឹងចំណាយពេល ដ៏មានតម្លៃ សម្រាប់នាង ទាំងថ្ងៃរហូតដល់កម្មវិធីត្រូវបានបញ្ចប់នោះទេ។ ជាក់ស្តែង បន្ទាប់ពីកម្មវិធីសម្តែងត្រូវបានចប់ភ្លាម តារាស្រីរូបនេះបានដើរលេង ថតរូប បង្ហាញក្តីស្រលាញ់ និងភាពស្និទ្ធស្នាលជាមួយអ្នកគាំទ្រ ពេញផ្សារទំនើប។

តាមរយៈទង្វើរបស់តារាថៃរូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាពេញចិត្តយ៉ាងខ្លាំង ដែលនាងធ្វើសកម្មភាពយ៉ាងសាមញ្ញ ថតរូប អោបអ្នកគាំទ្រនៅទីនោះ ដែលមិនមានអង្គរក្ស តាមការពារដូចតារាបរទេសដែលធ្លាប់មកខ្មែរពីមុនមកទេ ពោលគឺនាងបង្ហាញភាពស្និទ្និស្នាលជាមួយពួកគេខ្លាំង មិនខ្វល់ខ្លួនជាតារាល្បីនោះទេ។

បន្ទាប់ពីបានឃើញបែបនេះ អ្នកគាំទ្រក៏បានសរសើរដល់នាង ដែលបានបង្ហាញការស្រលាញ់ទៅកាន់អ្នកគាំទ្រ យ៉ាងគួរឲ្យស្រលាញ់បែបនេះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖ 

កញ្ញាPancake ពេលមកខ្មែរ
កញ្ញាPancake ពេលមកខ្មែរ
កញ្ញាPancake ពេលមកខ្មែរ
កញ្ញាPancake កាលពីយប់មិញ
កញ្ញាPancake កាលពីយប់មិញ
កញ្ញាPancake កាលពីយប់មិញ
កញ្ញាPancake កាលពីយប់មិញ
កញ្ញាPancake កាលពីយប់មិញ
កញ្ញាPancake កាលពីយប់មិញ
Pancake បង្ហាញភាពស្និទ្ធិស្នាលទៅអ្នកគាំទ្រ
Pancake បង្ហាញភាពស្និទ្ធិស្នាលទៅអ្នកគាំទ្រ
Pancake បង្ហាញភាពស្និទ្ធិស្នាលទៅអ្នកគាំទ្រ
Pancake បង្ហាញភាពស្និទ្ធិស្នាលទៅអ្នកគាំទ្រ
Pancake បង្ហាញភាពស្និទ្ធិស្នាលទៅអ្នកគាំទ្រ
Pancake បង្ហាញភាពស្និទ្ធិស្នាលទៅអ្នកគាំទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]