Samir Nasri អតីតកីឡាករក្លឹប Arsenal បានទទួលរង នូវការបំពានយ៉ាងចាស់ដៃមួយ ពីសំណាក់ អ្នកគាំទ្រ របស់ក្លឹប Arsenal ក្នុងពេលដែលរូបគេ កំពុងធ្វើ ដំណើរតាមផ្លូវ ដោយថ្មើរជើង បើយោងតាម ការអោយដឹងពីគេហទំព័រ ដឺសាន់ របស់ប្រទេសអង់គ្លេស។

វីដេអូខ្លីបទូរស័ព្ទជាច្រើន ត្រូវបានបង្ហោះចូលទៅក្នុងអ៊ីធើណេត បង្ហាញអោយឃើញពីសកម្មភាព បំពាន និងនិយាយដឺដងអោយកីឡាករបាល់ទាត់ ក្លឹប Manchester City រូបនេះ ថែមទៀតផង។ Nasri ត្រូវបានក្លឹប Manchester City ទិញពីក្លឹប Arsenal ក្នុងតម្លៃ ២៤លានផោន កាលពីជាង១ឆ្នាំមុន ត្រូវបានអ្នកគាំទ្រអតីតក្លឹបរបស់ខ្លួន ទាំងនោះដើរតាម ស្រែកអោយគេថា ជាជនក្បត់ និង ប្រើប្រាស់ពាក្យសំដីមិនសមរម្យ ជាច្រើន ក្នុងពេលដែលរូបគេកំពុងធ្វើដំណើរ ជាមួយនឹងអតីតមិត្តរួម ក្លឹបរបស់គេ គឺកីឡាករ Marouane Chamakh ដែលពេលនេះកំពុងលេងអោយ ក្លឹប West Ham ក្នុងលក្ខណៈខ្ចីជើង។

យ៉ាងណាមិញ នៅក្នុងវីដេអូខ្លីបខាងក្រោមនេះ បានបង្ហាញអោយឃើញថា មានអ្នកគាំទ្រម្នាក់ បានប៉ុនប៉ង ចាប់កអាវរបស់ កីឡាករ Nasri ប៉ុន្តែត្រូវបាន កីឡាករ Chamakh រារាំង និង បញ្ជៀសពួកគេ ចេញពីកីឡាករ Nasri។

តើប្រិយមិត្តយល់យ៉ាងណាដែរ?


ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]