ថៃ៖ ជាការពិត នាថ្ងៃម្សិលមិញនេះ Miss Tiffany ២០១៨ នាង Nut Nanut ម្នាក់ទៀតហើយ ដែលជាបេក្ខភាពក្នុងចំណោមTop5 បានធ្វើឲ្យមហាជនគ្រប់គ្នាមានការសោកស្ដាយជាខ្លាំង បន្ទាប់ពីទទួលដំណឹងថានាងបានទទួលមរណភាព។

ខណៈការប្រកួតMiss Tiffany Thailand ២០១៨ ទើបតែត្រូវបានបញ្ចប់កាលពីពាក់កណ្ដាលខែវិច្ឆិកា កន្លងទៅនេះមិនដល់មួយខែផងនោះ ស្រាប់តែកាលពីម្សិលមិញនេះ តាមរយៈការបង្ហោះរូបភាពរបស់គ្រួសាររបស់ Nanut បានឲ្យដឹងថានាងបានទទួលមរណភាពបាត់ទៅហើយ បន្ទាប់ពីការចូលសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យអស់រយៈពេលជាង១០ថ្ងៃមកនេះ។

គួរឲ្យដឹងផងដែរថា តាមរយៈជំនួបផ្ទាល់ជាមួយអ្នកកាសែត កាលពីយប់មិញនេះ គ្រួសាររបស់ Nut Nanut បានបញ្ជាក់ប្រាប់ថា នាងបានទទួលមរណភាពដោយសារតែការកើតជំងឺមហារីក ដោយជំងឺមួយនេះបានកើតឡើងមកលើរូបនាង អស់រយៈពេលជាយូរមកហើយ ចាប់តាំងតែពីរូបនាងផ្ដើមកែសម្ផស្ស ដើម្បីឲ្យក្លាយជាមនុស្សស្រីពេញលេញដោយការប្រើថ្នាំអ័រម៉ូន។

ជាមួយគ្នានោះ ដោយសារខ្លួននាងផ្ទាល់មិនបានដឹងមុនផង រហូតទុកទាល់តែដល់កម្រិតមួយ មិនអាចព្យាលបាលបាន ទើបធ្វើNanut ត្រូវទទួលមរណភាព ទាំងវ័យក្មេងបែបនេះ៕ 

Nanut
Nanut
Nanut
Nanut
Nanut
Nanut
Nanut

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]