កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗ កន្លងទៅនេះ Gaon Chart ទើបតែបានបើកបង្ហាញ ពីចំនួនអាល់ប៊ុម ដែលក្រុមចម្រៀង BTS លក់បានសរុប ក្នុងរយៈពេល ៥ ឆ្នាំ ជាមួយនឹងចំនួនដ៏ច្រើន រហូតដល់ទៅ ១០.០២៣.០៨១ បន្ទះ។ 

នេះបញ្ជាក់ឲ្យឃើញថា BTS បានកំណត់ត្រាថ្មីមួយទៀតហើយ គឺការលក់អាល់ប៊ុម បានជាង ១០ លានបន្ទះ លឿនជាងគេបង្អស់។ ហើយនេះក៏ជា សមិទ្ធផលមួយ ដែលទទួលបានពី អាល់ប៊ុមចម្រៀងដ៏មានប្រជាប្រិយភាពទាំង ៣ គឺអាល់ប៊ុម Dark&Wild អាល់ប៊ុម Wings និងអាល់ប៊ុម Love Yourself: Tear។ 

ក្នុងនោះដែរ រួមមានទាំងការផ្សព្វផ្សាយ អាល់ប៊ុម You Never Walk Alone អាល់ប៊ុម The Most Beautiful Moment in Life: Young Forever អាល់ប៊ុម Love Yourself: Answer) និងអាល់ប៊ុមខ្នាតតូច Skool Luv Affair អាល់ប៊ុម Love Yourself: Her ជាដើម។

គួរបញ្ជាក់ផងដែរថា ក្រុមចម្រៀង BTS បានចាប់ផ្តើមបង្ហាញខ្លួនដំបូង នៅថ្ងៃទី ១៣ ខែមិថុនាឆ្នាំ ២០១៣ ដែលមានន័យថា ពួកគេអាចបានលក់បាន ១០ លានអាល់ប៊ុម ក្នុងរយៈពេល ៥ ឆ្នាំនិង ៦ ខែ។ ពិតជាគួរឲ្យមានមោទនភាពណាស់ សម្រាប់ក្រុមចម្រៀង Kpop ដែលកំពុងតែ ទទួលបានភាពជោគជ័យ លើវិស័យតន្រ្តីនេះ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព BTS
រូបភាព BTS
រូបភាព អាល់ប៊ុម BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]