ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាប នូវស្ថានភាពដ៏លំបាករបស់តារាកំប្លែងជើងចាស់ ដ៏មានប្រជាប្រិយភាព លោកតាសង់ស៊ីស ហើយថា អតីតតារារូបនេះមានជំងឺប្រចាំកាយ រូបរាងកាន់តែចាស់ រីឯជីវភាពក៏កាន់តែលំបាក ធ្វើឲ្យលោករស់ផ្ទះដើម្បីដោះស្រាយបញ្ហា។

ស្ថានភាពជីវិតរបស់លោក ហាក់ដូចជាស្ងាត់មួយរយៈពេលធំ តែកាលពីម្សិលមិញនេះក៏មានការភ្ញាក់ផ្អើលពីបណ្តាអ្នកគាំទ្រសារជាថ្មី ក្រោយកូនស្រីជាទីស្រលាញ់របស់លោក កញ្ញាសុន ស្រីពេជ្រ បានបង្ហោះសារដ៏ក្តុកក្តួលមួយ នៅលើបណ្តាញសង្គមរបស់ខ្លួន។

ដោយក្នុងនោះនាងបានរៀបរាប់យ៉ាងដូច្នោះ«ពុកខ្ញុំស្គមណាស់ ប្អូនផ្ញើរូបម្សិលមិញឲ្យមើលប្រាប់ថាគាត់រាល់ថ្ងៃដើរបេះតែស្លឹកបាស់ និងផ្ទីស្ងោរពិសារសឹងរាល់ថ្ងៃ ពេលខ្លះគ្មានទាំងសាច់ពិសារផង ទឹកភ្នែកកូនហូរឥតឈប់ពេលឃើញរូបហ្នឹង»។

ក្រោយពីបានអានសារមួយនេះរួច អ្នកគាំទ្រពិតជាមានអារម្មណ៍ថាក្តុកក្តួលនៅក្នុងចិត្ត ដែលមិននឹកស្មានថាលោកតា កំពុងតែជួបស្ថានភាពបែបនេះ ខណៈពេលដែលវ័យកាន់តែច្រើនហើយ បែរជាត្រូវជួបរឿងពិបាក ខ្លួនប្រាណស្គមព្រោះតែមិនសូវបានហូបឆ្ងាញ់បែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

លោកតាសង់ស៊ីស និងកូនប្រុស
លោកតាសង់ស៊ីស និងកូនប្រុស
លោកតាសង់ស៊ីស និងភរិយា
លោកតាសង់ស៊ីស និងភរិយា
លោកតាសង់ស៊ីស និងភរិយា
លោកតាសង់ស៊ីស
ស្ថានភាព លោកតាសង់ស៊ីស ពេលនេះ
ស្ថានភាព លោកតាសង់ស៊ីស ពេលនេះ
សាររបស់សុន ស្រីពេជ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សង់ ស៊ីស