ថៃ៖ ប្រិយមិត្តដែលបានតាមដាន កម្មវិធីMiss Universe 2018 កាលពីយប់មិញនេះ គឺជាយប់ពិសេស ដែលបវរកញ្ញាមកពីបណ្តាប្រទេសនានា បាននាំគ្នាបង្ហាញនូវឈុតសម្លៀកបំពាក់តំណាងជាតិរបស់ខ្លួន ដែលឈុតនីមួយៗសុទ្ធតែស្រស់ស្អាត រំលេចទៅដោយអត្ថន័យរបស់ប្រទេសរៀងៗខ្លួន។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ បវរកញ្ញាកម្ពុជា កញ្ញារឿន ណាត បានបង្ហាញភាពជឿជាក់យ៉ាងមុតមាំ នៅក្នុងវគ្គមួយនេះ ដោយនាងធ្វើការដើរបង្ហាញម៉ូតយ៉ាងមានភាពជឿជាក់នៅក្នុងខ្លួន ទោះបីជាឈុតរបស់យើងហាក់ដូចជាមានទម្ងន់ធ្ងន់យ៉ាងណាក្តី។

ការដើរម៉ូតនៅក្នុងឈុតតំណាងជាតិ ដែលពោរពេញដោយស្នាមញញឹម កាលពីយប់មិញនេះ បានធ្វើឲ្យមហាជនជាច្រើន ពិតជារំភើបចិត្តយ៉ាងខ្លាំង នៅពេលដែលនាងធ្វើបានយ៉ាងល្អ តាមរយៈសម្រស់ដ៏ស្រស់ស្អាត គួបផ្សំនឹងភាពជឿជាក់ដែលនាងមានផងនោះ។

គ្រាន់តែបានឃើញយ៉ាងដូច្នោះ អ្នកគាំទ្រពិតជាមានមោទនភាព ចំពោះនាងយ៉ាងខ្លាំង ដែលនាងខិតខំធ្វើបានយ៉ាងល្អ ទោះបីជាមានភាពលំបាកយ៉ាងណាក្តី មិនត្រឹមតែប៉ុណ្ណោះអ្នកគាំទ្រទាំងឡាយ ក៏បានជូនពរនាងឲ្យទទួលបានជោគជ័យផងដែរ។

គួរបញ្ជាក់ផងដែរ ថាឈុតដែលបវរកញ្ញាកម្ពុជា បានគ្រងកាលពីយប់មិញនេះ គឺមានឈ្មោះថា«កម្ពុជាព្រះរាជាណាចក្រអច្ឆរិយ» ដែលបានបង្ហាញពីវប្បធម៌របស់ខ្មែរ ផែនទី ដើមត្នោត ទង់ជាតិ និងប្រាសាទអង្គរវត្ត ដ៏មានអត្ថន័យជ្រាលជ្រៅបំផុត៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

Miss Universe កម្ពុជា រឿន ណាត
រឿន ណាត ក្នុងឈុតតំណាងជាតិ
រឿន ណាត ក្នុងឈុតតំណាងជាតិយប់មិញនេះ
រឿន ណាត ក្នុងឈុតតំណាងជាតិយប់មិញនេះ
រឿន ណាត ក្នុងឈុតតំណាងជាតិយប់មិញនេះ
រឿន ណាត ក្នុងឈុតតំណាងជាតិយប់មិញនេះ
រឿន ណាត ក្នុងឈុតតំណាងជាតិយប់មិញនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រឿន ណាត