កូរ៉េខាងត្បូង៖ ដូចជាប្រិយមិត្តបានជ្រាប តារាសម្តែងស្រី Park Shin Hye ដែលជាតារាលេចធ្លោយូរឆ្នាំណាស់មកហើយ តាំងពីរូបនាង នៅពីក្មេងមកម្ល៉េះ។ ភាគច្រើន តារាស្រីរូបនេះ តែងតែបង្ហាញមុខ នៅក្នុងរឿងភាគកូរ៉េធំៗ និងស្ពតជាច្រើន ដូច្នេះ អាចនិយាយបានថា​ គ្មានអ្នកណា ដែលថាមិនស្គាល់នាងនោះទេ។

កាលពីម្សិលមិញ នាង Park Shin Hye ក៏បានបង្ហាញវត្តមានជាថ្មី នៅក្នុងកម្មវិធីធំមួយ ជាមួយនឹងការតែងខ្លួន យ៉ាងស្រស់ស្អាត ជាឈុតពណ៌ស មើលទៅ សុភាព និងថ្លៃថ្នូរបំផុត សាកសមនឹងរូបនាងជាខ្លាំង។

ក្នុងនោះ បើតាមសម្រស់របស់នាង បែបនេះ ប្រហែលជាអ្នកមិនដឹងនោះទេថា ឆ្នាំនេះ នាងមានអាយុជិត៣០ឆ្នាំហើយ តែនាងនៅតែអាចរក្សាសម្ផស្សរបស់នាងបានដដែល។ មិនថាស្បែកមុខ ស្បែកដងខ្លួន នៅតែរលោងស្អាត គ្មានកន្លែងណាដែលទាស់ចិត្តបន្តិចទេ ដែលធ្វើឲ្យ អ្នកជុំវិញខ្លួនរបស់នាង លាន់មាត់ និងសរសើរថា នាងនៅតែសាច់ចាំ គ្មានប្រែប្រួល បើទោះបីជា វ័យកាន់តែទៅមុខ បន្តិចម្តងៗក៏ដោយ៕

តោះមើលសម្រស់របស់នាង​ បច្ចុប្បន្នទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]