កាហ្សាក់ស្ថាន៖ ក្មេងប្រុសដ៏អភ័ព្វម្នាក់បានសរសេរសំបុត្រទៅកាន់តាណូអែលសុំមុខមាត់ថ្មីដូចជាក្មេងដទៃទៀត ក្រោយពីរូបគេត្រូវភ្លើងឆេះខូចមុខអស់ កំពុងធ្វើឲ្យមនុស្សជុំវិញពិភពលោកស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនព្រោះកំសត់ពេក។

ក្មេងប្រុសអភ័ព្វ Bakhtiyer

កុមារានេះមានឈ្មោះ Bakhtiyer Sindrov អាយុ ៥ឆ្នាំ ត្រូវភ្លើងឆាបឆេះយ៉ាងអាណោចអាធ័មតាំងពីនៅជាទារកមកម្ល៉េះ។

ក្នុងឱកាសបុណ្យអូណែលខាងមុខនេះ កុមារាដ៏កំសត់រូបនេះបានសរសេរសំបុត្រទៅតាណូអែលសុំមុខមាត់ថ្មីដូចជាក្មេងដទៃ និងគ្រាន់តែចង់ទៅសាលារៀនប៉ុណ្ណោះ។

បច្ចុប្បន្នកុមារានេះរស់នៅក្រុង Talgar តំបន់អាល់ម៉ាទី ប្រទេសកាហ្សាក់ស្ថាន បានសរសេរទៅតាណូអែលរៀបរាប់ថា៖

«សួស្តីតាណូអែល! ខ្ញុំត្រូវភ្លើងឆេះតាំងពីខ្ញុំនៅជាទារកមកម្ល៉េះ មុខមាត់របស់ខ្ញុំត្រូវបានបំផ្លាញទាំងស្រុង ហើយតាំងពីពេលនោះមក ខ្ញុំតែងតែលាក់ខ្លួនពីមនុស្សជានិច្ច ព្រោះតែពួកគេខ្លាចខ្ញុំ។ សូម្បីខ្ញុំក៏ខ្លាចខ្លួនឯងដែរនៅពេលខ្ញុំឆ្លុះកញ្ចក់មើលខ្លួនឯង។ ខ្ញុំគ្មានច្រមុះ ត្រចៀក និងសក់ទេ។ ម៉ាក់ខ្ញុំប្រាប់ខ្ញុំថា ខ្ញុំមិនអាចទៅសាលារៀនបានទេ។ ខ្ញុំតែងតែមានការឈឺចាប់ តែខ្ញុំមិនយំទេ ប៉ុន្តែមាក់ខ្ញុំយំ។ សូមតាណូអែលមេត្តាជួយផ្តល់មុខមាត់ថ្មីឲ្យខ្ញុំផង ខ្ញុំសូមសន្យាថា ខ្ញុំមិនយំទេនៅក្នុងឆាកជីវិតរបស់ខ្ញុំ។ ខ្ញុំគ្រាន់តែចង់ធ្វើដូចជាក្មេងដទៃតែប៉ុណ្ណោះ។»

ក្រោយមករឿងនេះក៏លេចឮដល់អង្គការសប្បុរសធម៌នៅតំបន់អាល់ម៉ាទី ហើយរូបគេក៏ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមួយកន្លែងនៅប្រទេសឥណ្ឌា។ 

គ្រូពេទ្យបានជួយវះកាត់កែសម្ផស្សឲ្យរូបគេជាមួយនឹងបបូរមាត់ ធេ្មញ និងត្របកភ្នែកថ្មី ហើយគ្រូពេទ្យនឹងជួយរូបគេតាមលទ្ធភាពតាមដែលអាចធ្វើទៅបានបន្ថែមទៀត។

ក្មេងប្រុសអភ័ព្វ Bakhtiyer

គួរឲ្យដឹងផងដែរ កាលពីមុនផ្ទះរបស់ក្មេងនេះត្រូវបានភ្លើងឆាបឆេះគ្មានសល់ ហើយរូបគេស្ទើរតែស្លាប់នៅក្នុងឧប្បត្តិហេតុនេះហើយ តែសំណាងល្អឪពុកម្តាយគេបានជួយសង្គ្រោះគេទាន់ពេលវេលា៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

សំបុត្ររបស់ក្មេងប្រុសអភ័ព្វរូបនេះសរសេរទៅតាណូអែល
ក្មេងប្រុសអភ័ព្វ Bakhtiyer
ក្មេងប្រុសអភ័ព្វ Bakhtiyer

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]