អង់គ្លេស៖ អតីតបវរកញ្ញា Galaxy UK ប្រចាំឆ្នាំ២០១៦ បានទម្លាយរឿងពិត ដែលខ្លួននាងបានជួបប្រទះកាលពីវ័យជំទង់ ទាំងឥតលាក់លៀម ជុំវិញនឹងការបង្ខំឲ្យរៀបការ និងរំលោភបំពានផ្លូវភេទយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យនាងឈឺចាប់ផ្សារ គ្មានថ្ងៃដែលនឹងអាចបំភ្លេចបាន។

នាង Rubie Marie

នាង Rubie Marie បច្ចុប្បន្នមានអាយុ ៣៥ឆ្នាំ រស់នៅក្នុងទីក្រុង Birmingham ចក្រភពអង់គ្លេស។ នាងត្រូវបានគេស្គាល់ថា ជាអតីតស្រីស្អាតគ្រងម្កុដបវរកញ្ញា Ms Galaxy 2016

កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងបទសម្ភាសន៍មួយ ជាមួយនឹងអ្នកសារព័ត៌មាន Marie នាងក៏បានទម្លាយប្រាប់ពីរឿងរ៉ាវមួយចំនួនរបស់ខ្លួន កាលពីនាងនៅវ័យជំទង់ ដែលជារឿងដ៏ឈឺចាប់បំផុតនៅក្នុងជីវិត។

នាង Rubie Marie

Marie នាងបាននិយាយរៀបរាប់ប្រាប់ថា កាលពីនាងនៅអាយុ ១៥ឆ្នាំ នាងត្រូវបានគ្រួសាររបស់នាង (ឪពុកម្តាយ) បង្ខំឲ្យរៀបការជាមួយនឹងបុរសជនជាតិបង់ក្លាដែសម្នាក់ ដែលមានអាយុបងនាង សឹងតែដូចឪពុកនឹងកូន និងរងការជិះជាន់លើផ្លូវភេទជាខ្លាំង។

Marie ថា នៅគ្រានោះ គ្រួសាររបស់នាងបានធ្វើដំណើរទៅលេងនៅប្រទេសបង់ក្លាដែស (Family Holiday) លក្ខណៈជាគ្រួសារ ដែលមានរយៈពេលប្រហែល ៦សប្តាហ៍តែប៉ុណ្ណោះ។ ដំបូងឡើយនាងពិតជាមានអារម្មណ៍ថា សប្បាយរីករាយជាខ្លាំងនឹងដំណើរកម្សាន្តក្រៅប្រទេសមួយនេះ ប៉ុន្តែផ្ទុយទៅវិញ វាបែរជាអូសបន្លាយរហូតដល់ទៅ ៦ខែ និងក្រោយមកស្រាប់តែលេចឮរឿងមួយ ដែលធ្វើឲ្យនាងតក់ស្លុតបំផុត។

នាង Rubie Marie

ជាក់ស្តែង នៅថ្ងៃមួយ ខណៈកំពុងតែញ៉ាំអាហារពេលល្ងាច ស្រាប់តែឪពុករបស់នាងដើរចូលមក ហើយនិយាយហាក់បើកភ្លើងខៀវ ពីរឿងរៀបការរបស់នាង «វាមិនល្អទេឬ ដែលពួកយើងឲ្យ Marie រៀបការ?» ។

Marie នាងមានការភ្ញាក់ផ្អើល ហើយក៏បានគិតថា នាងទើបតែអាយុ ១៥ឆ្នាំប៉ុណ្ណោះ ហើយនាងក៏មិនយល់ទេថា ហេតុអីបានជាគ្រួសារនាងចង់ធ្វើបែបនេះដាក់នាង។ វាពិតជាគួរឲ្យរន្ធត់ចិត្តខ្លាំងណាស់។

ភ្លាមនោះក៏ស្រាប់តែលេចមុខ បុរសវ័យ ៣៥ ឆ្នាំម្នាក់ចេញមក ហើយម្តាយរបស់នាងក៏បានចង្អុលប្រាប់នាង ទាំងទឹកមុខក្រៀមស្រពោន ដោយបញ្ជាក់ថា បុរសម្នាក់នោះហើយដែលនឹងត្រូវមកធ្វើជាអនាគតប្តីរបស់នាង។

នៅពេលនោះ ទើប Marie ដឹងថា អ្វីគ្រប់យ៉ាងដែលកើតឡើងមកនេះ គឺសុទ្ធសឹងតែជាគម្រោងការរបស់ឪពុកនាងជាអ្នករៀបចំទាំងអស់ ប៉ុន្តែនាងក៏ទាល់គំនិតមិនដឹងថា ត្រូវធ្វើអ្វីនោះដែរ មានតែតាមគ្រួសារនាងតែប៉ុណ្ណោះ។

នាង Rubie Marie

Marie បានបន្តថា នៅក្នុងថ្ងៃមង្គលការរបស់នាង មានភ្ញៀវចូលរួមយ៉ាងច្រើនកុះករ ហើយចំណែកនាងវិញ ក៏បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ដូចជាកូនក្រមុំតុក្កតាយ៉ាងដូច្នោះដែរ។

ក្រោយអ្វីៗបានចប់សព្វគ្រប់ Marie នាងក៏បានលេចឮដំណឹងដ៏អាក្រក់ និងដឹងថាប្តីរបស់នាងរៀបការ គឺដើម្បីចង់ឲ្យនាងឆាប់មានផ្ទៃពោះ ហើយរូបគេបានផ្លាស់ទៅរស់នៅអង់គ្លេសតែប៉ុណ្ណោះ។

នាងថា ប្តីរបស់នាងព្យាយាមធ្វើជាល្អនឹងនាង ប៉ុន្តែការពិតវាមិនដូច្នេះទេ ព្រោះថាប្តីរបស់នាងបានជិះជាន់រូបរាងកាយ ពោលគឺ រួមភេទ ឬរំលោភនាងរាល់ថ្ងៃរាល់យប់តែម្តង ព្រោះតែចង់ឲ្យនាងឆាប់មានផ្ទៃពោះ។ ប៉ុន្តែដោយសារតែនាង ដឹងអំពីរឿងនេះ នាងក៏បានលេបថ្នាំការពារ ពន្យាការមានការមានគត៌ផងដែរ។

ក្រោយមក បន្ទាប់ពីគ្រួសារខាងប្តីរបស់នាងដឹងថា នាងប្រើប្រាស់ថ្នាំ ពួកគេក៏បានប្រមូលយកថ្នាំទាំងអស់នោះចេញពីនាង ខណៈដែលប្តីរបស់នាងក៏នៅតែបន្តរំលោភបំពានលើផ្លូវភេទនាងឥតឈប់ឈរ រហូតទីបំផុតនាងក៏មានគត៌សមតាមបំណងរបស់ពួកគេ។

Marie និយាយរៀបរាប់ទាំងអួលដើមកទៀតថា ទោះបីជាយ៉ាងណាក្តី នៅកាលនោះ នាងក៏បានព្យាយាមគ្រប់គ្រងខ្លួនឯង និងគ្រប់គ្រងរាល់គ្រប់ស្ថានការណ៍ទាំងអស់ រហូតបានរត់គេចខ្លួនមកកាន់ទឹកដីកំណើតវិញ និងបានសម្រាលកូននៅទីនេះផងដែរ។

Marie ថា វាពិតជារឿងដ៏ឈឺចាប់បំផុត ព្រោះក្រោយកើតបាន ៣សប្តាហ៍ កូនស្រីរបស់នាងក៏ត្រូវបានបញ្ជូនទៅបន្ទប់ថែទាំពិសេស ខណៈដែលក្រុមគ្រូពេទ្យបានប្រាប់ថា កូនស្រីរបស់នាងពិការ (កាយ ឬ ចិត្តវិកល) ។

Marie ថា នេះក៏ព្រោះតែ បូកផ្សំនៃការប្រើប្រាស់ថ្នាំពន្យាកំណើត និងនាងក៏បានឆ្លងវីរុសពីប្តីរបស់នាង។

នាង Rubie Marie
នាង Rubie Marie

វីរុសដែលត្រូវបានរកឃើញនោះ មានឈ្មោះថា Cytomegalovirus ឬហៅកាត់ថា CMV (ជាជំពូកមេរោគដែលធ្វើឲ្យកោសិការីកធំឡើង ឬធ្វើឲ្យឈាមស្ទះ ឬជាក្រុមនៃវីរុសពងបែក ដូចជានៅលើបបូរមាត់ ឬប្រដាប់ភេទជាដើម)។

ជំងឺ ឬវីរុសប្រភេទនេះ ឆ្លងរីករាលដាលតាមរយៈទឹកមាត់ សាធាតុរាវក្នុងរាងកាយ ក៏ដូចជាសកម្មភាពថើបគ្នា ឬរួមភេទជាដើម។

គួរឲ្យដឹងផងដែរថា ប្រសិនណាបើស្រ្តីមានផ្ទៃពោះ កើតមានវីរុស CMV នេះ វាក៏នឹងអាចចម្លងទៅដល់ទារកក្នុងផ្ទៃបានផងដែរ ដែលជាមូលហេតុបណ្តាលឲ្យពេលទារកកើតមក មានបញ្ហាឬបាត់បង់នូវការស្តាប់ និងលំបាកនៅក្នុងការរៀនសូត្រឲ្យបានចេះដឹងជាដើម ឬអាចនិយាយបានថា ពិការបញ្ញាស្មារតី ឬវិកលចរិត។

ប្រភពពុំបានទម្លាយលម្អិតជុំវិញនឹងរឿងកូនស្រីរបស់នាង Marie នោះទេ ប៉ុន្តែគ្រប់គ្នាពិតជាសោកសង្វេគជាខ្លាំង ក្រោយបានស្តាប់រឿងរ៉ាវដ៏ឈឺចាប់មួយចំនួនរបស់នាង ៕

ទស្សនាវីដេអូខាងក្រោម៖

នាង Rubie Marie
នាង Rubie Marie
នាង Rubie Marie
នាង Rubie Marie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]