ឥណ្ឌា៖  មេមាន់មួយក្បាលបានបើកឆាកប្រយុទ្ធស្លាប់រស់ជាមួយកូនពស់  ដោយប្រើចំពុះដ៏មុតស្រួចរបស់វាចាក់លើកូនពស់នោះតែ ២ក្បាច់ប៉ុណ្ណោះ ហើយលេបចូលក្នុងពោះទាំងមូលតែម្តង។

យោងតាមសារព័ត៌មាន Dailymail ដែលបានចេញផ្សាយព័ត៌មានខាងលើនេះបានបន្តថា ហេតុការណ៍នេះកើតឡើងក្នុងតំបន់ Karnataka នៃប្រទេសឥណ្ឌា។ 

លោក Hukeri ដែលជាម្ចាស់ និងជាអ្នកទាញទូរស័ព្ទថតយកទិដ្ឋភាពដ៏កម្រនេះផងនោះ បានបង្ហាញពីអារម្មណ៍ពិតរបស់លោកថា "ខ្ញុំភ័យមែនទែនពេលខ្ញុំឃើញពស់មួយក្បាលនៅសួនច្បារខាងក្រោយផ្ទះ។ ខ្ញុំគិតថាវាគឺជាពស់វែក។ ហើយខ្ញុំពិតជាព្រួយខ្លាចវាស៊ីកូនមាន់របស់ខ្ញុំមែនទែន"

យ៉ាងណាមិញលោក Hukeri បានភ្លឺភ្នែកច្បាស់ដូចថ្ងៃ បន្ទាប់ពីឃើញមេមាន់របស់លោកបញ្ចេញក្បាច់គុនប្រយុទ្ធជាមួយកូនពស់វែកយ៉ាងសកម្ម។

នៅក្នុងខ្សែវីដេអូរបស់លោក Hukeri បានបង្ហាញពីទិដ្ឋភាពពេលមេមាន់ធ្វើការលេបកូនពស់នោះបន្តិចម្តងៗចូលក្នុងពោះ រហូតបានសម្រេចដោយប្រើពេលមិនដល់១នាទីផង។

ចំណែកកូនពស់វិញ ខំស្រវ៉ាស្រទេញប្រកាច់ចេញពីមាត់មាន់ឡើងរវើកក្នុងការរកផ្លូវចេញដើម្បីបន្តជីវិត។ តែសំណាងមិនល្អ មាន់មួយក្បាលនេះបានយកខ្នាយវៀសចេញហើយលេបពស់នេះពីក្បាលដល់កន្ទុយតែម្តង។ 

បន្ទាប់ពីលេបរួច មេមាន់មួយក្បាលនេះដើរចេញធ្វើព្រងើយ ខណៈម្ចាស់វាភ្ញាក់ផ្អើលនិងស្ងើចសរសើរវាជាខ្លាំង៕

មានវីដេអូនៅខាងក្រោម៖

មេមាន់កំពុងលេបកូនពស់
មេមាន់កំពុងលេបកូនពស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]