កូរ៉េខាងត្បូង៖ រយៈពេលជាច្រើនសប្តាហ៍ហើយ ដែលតារាចម្រៀងស្រី Jennie ធ្វើការ Promoting ផ្សព្វផ្សាយនូវបទចម្រៀងទោលថ្មីជាលើកដំបូងរបស់ខ្លួន ចំណងជើងថា «SOLO» ដែលទទួលការគាំទ្រយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រ ស្ទើរតែគ្រប់មជ្ឈដ្ឋានទូទាំងពិភពលោក។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ Jennie ក៏បានចូលរួមសម្តែងនៅក្នុងកម្មវិធីប្រគំតន្រ្តី ប្រចាំសប្តាហ៍មួយរបស់ទូរទស្សន៍ប៉ុស្តិ៍ SBS កម្មវិធី «Inkigayo» ដើម្បីផ្សព្វផ្សាយបទចម្រៀងច្រៀងរបស់នាងផងដែរ។

Jennie

តួយ៉ាង បើទោះបីជានៅសប្តាហ៍ទី២នេះ Jennie មិនទទួលបានពាន់រង្វាន់ ប្រចាំសប្តាហ៍យ៉ាងណាក្តី ប៉ុន្តែJennie នៅតែបង្ហាញស្នាមញញឹមយ៉ាងកក់ក្តៅ ទៅកាន់អ្នកគាំទ្ររបស់ខ្លួនជានិច្ច។

មិនតែប៉ុណ្ណោះ បន្ទាប់ពីបញ្ចប់កម្មវិធីត្រឡប់ផ្ទះវិញ Jennie ក៏បានបង្ខំឲ្យអ្នកគាំទ្ររបស់ខ្លួន ដែលបានឈររង់ចាំនាងនៅខាងក្រៅទូរទស្សន៍ ឲ្យឆាប់ប្រញាប់ត្រឡប់ទៅផ្ទះវិញថែមទៀតផង ដោយសារតែការព្រួយបារម្ភ ពីព្រោះអាកាសធាតុបានចុះត្រជាក់យ៉ាងខ្លាំង អាចបណ្តាលឲ្យពួកគេងាយនឹងផ្តាសាយបានផងដែរ៕

Jennie ចេញពីការប្រគំតន្រ្តីម្សិលមិញ
Jennie ចេញពីការប្រគំតន្រ្តីម្សិលមិញ
Jennie ចេញពីការប្រគំតន្រ្តីម្សិលមិញ
Jennie ចេញពីការប្រគំតន្រ្តីម្សិលមិញ
Jennie ចេញពីការប្រគំតន្រ្តីម្សិលមិញ
Jennie ចេញពីការប្រគំតន្រ្តីម្សិលមិញ
Jennie ចេញពីការប្រគំតន្រ្តីម្សិលមិញ
Jennie ចេញពីការប្រគំតន្រ្តីម្សិលមិញ
Jennie
Jennie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]