បរទេស៖ ថ្មីៗនេះមានក្មេងស្រីអាយុ៣ឆ្នាំម្នាក់ បានទទួលរងការឈឺចាប់យ៉ាងខ្លាំង បន្ទាប់ពីរូបនាងបានសុំម្តាយទៅគូររូបសត្វឆ្មាលើដៃ ដោយប្រើទឹកថ្នាំហេណាតែវាបែរជាលុបមិនចេញ រហូតដល់ជាប់ផ្លែសម្លាកនៅលើដៃដ៏ធំបែបនេះ។ យោងតាមសារព័ត៌មាន Metro ដែលបានចេញផ្សាយក្នុងថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០១៨

ប្រតិកម្មទឹកថ្នាំហេណាពណ៌ខ្មៅ

ក្មេងស្រីខាងលើមានឈ្មោះថា Freja Ellis អាយុ៣ឆ្នាំ រស់នៅក្នុងចក្រភពអង់គ្លេស។ ហេតុការណ៍នេះកើតឡើងនៅពេលដែល Ellis ចេញទៅវិស្សមកាលជាមួយម្តាយនៅឯប្រទេសតួកគី។ នាងបានសុំម្តាយនាង គូររូបសត្វឆ្មាដែលនាងស្រលាញ់ ដោយប្រើទឹកថ្នាំហេណា (Henna) នៅក្នុងហាងធ្វើសក់មួយកន្លែងក្នុងប្រទេសតួកគី។

ប៉ុន្តែពេលដែលក្មេងស្រីម្នាក់នេះត្រឡប់មកអង់គ្លេសវិញ នាងមានអាការរមាស់ដៃជាខ្លាំង។ ដំបូងឡើយនាងចាប់ផ្តើមអេះព្រោះរមាស់ខ្លាំង។ បន្ទាប់មកទឹកថ្នាំហេណាបានប្រតិកម្មលើស្បែកនាងតូចនេះក្តៅរហូតដល់ចេញផ្លែសម្លាកលើដើមដៃតែម្តង។

យោងតាមប្រសាសន៍អ្នកស្រី Marlana ដែលជាម្តាយរបស់ក្មេងស្រីរងគ្រោះបានឲ្យដឹងថា "កូនស្រីរបស់ខ្ញុំ បានជាប់ផ្លែសម្លាកអស់មួយជីវីតបាត់ទៅហើយ បន្ទាប់ពីនាងយកទឹកថ្នាំហេនណាគូរលើដៃ។ ដំបូងឡើយខ្ញុំគិតថា វាគ្រាន់តែជាទឹកថ្នាំមួយធម្មតាទេ ប៉ុន្តែវាបានប្រតិកម្មលើដៃរបស់កូនស្រីខ្ញុំក្រោយពេលគូរ រំលងត្រឹមពេល៣ថ្ងៃប៉ុណ្ណោះ"។ ម្តាយនាងបន្តទៀតថា "ពេលមកដល់ផ្ទះវិញ នាងបានប្រាប់ខ្ញុំថា ម៉ាក់! ដៃខ្ញុំរមាស់ណាស់។  វាក្តៅហើយរមាស់យ៉ាងខ្លាំង។ ខ្ញុំឈឺណាស់"។ 

ក្មេងស្រី Ellis និងម្តាយ

ឥឡូវនេះក្មេងស្រី Ellis ត្រូវបានម្តាយនាងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យហើយ។ គ្រូពេទ្យបានសន្មត់ថា ទឹកថ្នាំដែលអ្នកលក់យកមកគូរលើដៃក្មេងស្រី Ellis ជាទឹកថ្នាំហេណាពណ៌ខ្មៅ (Black Henna)

គ្រូពេទ្យបន្តថា "ជាទូទៅទឹកថ្នាំហេណាពណ៌ខ្មៅនេះ មានផ្ទុកសារធាតុគីមីជាច្រើនដែលអាចធ្វើឲ្យអ្នកប្រើប្រាស់អាចមានប្រតិកម្មផ្សេងៗ។ វាប្រើសារធាតុគីមីម្យ៉ាងដែលមានឈ្មោះថា ប៉ារ៉ាហ្វីនីល (Para-Phenylenediamine) ដែលជាសារធាតុគីមីធ្វើឲ្យដិតជាប់បានយូរ"

ចំំណែកគ្រូពេទ្យវិញបាននិយាយថា "កាលពីខ្ញុំនៅក្មេងខ្ញុំក៏ធ្លាប់យកទឹកថ្នាំហេនណាមកគូរលើដៃដែរ។ ប៉ុន្តែមិនមានប្រតិកម្មអ្វីឡើយ ព្រោះខ្ញុំប្រើទឹកថ្នាំហេណាពណ៌ត្នោត (Brown Henna)"។

ប៉ុន្តែសព្វថ្ងៃនេះអ្នកលក់បានប្តូរទៅប្រើទឹកថ្នាំហេណាពណ៌ខ្មៅ (Black Henna) មកគូរជារូបសាក់ឲ្យអតិថិជនទៅវិញ ដោយសារតែទឹកថ្នាំហេណាពណ៌ខ្មៅនេះមានតម្លៃថោក និងចំណេញច្រើន៕

ក្មេងស្រី Ellis និងគ្រូពេទ្យ
ក្មេងស្រី Ellis
ក្មេងស្រី Ellis
ប្រតិកម្មទឹកថ្នាំហេណា
ពេលព្យាបាល
ប្រតិកម្មទឹកថ្នាំហេណា
អ្នកដែលធ្លាប់ប្រតិកម្ម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]