ខេត្ត​ព្រះ​សីហ​នុ ៖ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ទីបំផុត ក្មេង​ស្រី​ម្នាក់ ដែល​សង្ស័យ​វង្វេង​ឪពុក​ម្តាយ ហើយ​ត្រូវ​ម្ចាស់​រ៉ឺ​ម៉ក​ដាក់ចុះ​លើ​ចិញ្ចើម​ផ្លូវ​នោះ បាន​រក​ឃើញ​ឪពុក​ម្តាយ​របស់​នាង​ហើយ នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១០ ធ្នូ នេះ (​ថ្ងៃ​ដដែល​) តាម​រយៈ​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​រួច​មក ។

ទោះបីជា​យ៉ាងណា សម្រាប់​នាង​និង​ឪពុក​ម្តាយ មិន​បាន​ស្គាល់ឈ្មោះ​នោះ​ទេ តែ​សមត្ថកិច្ច​ស្រុក​បាន​អះ​អាង​​ថា ឪពុក​ជា​ជន​ពិការ​ភ្នែក ឯ​ម្តាយ​ជូន​ដើរ ដែល​ពួក​គេ​ជា​អ្នក​សុំទាន​ក្នុង​ផ្សារ​វាលរេញ ហើយបាន​​

វង្វេង​បាត់​កូនស្រី​ខាងលើ​នេះ ។

បច្ចុប្បន្ន សមត្ថកិច្ច​បាន​ប្រគល់​កូនស្រី​ឱ្យទៅ​ម្តាយ​វិញ ក្រោយ​ពី​បាន​នាំ​នាង​ទៅ​មុជទឹក​សម្អាត​កាយ​ត្រឹម​ត្រូវ​ឡើង​វិញ ជាមួយ​ថវិកា​មួយ​ចំនួន ពី​លោក​ហួរ យ៉ៃ អធិការ​នគរបាល​ស្រុក និង​មន្ត្រី​នគរបាល​ចំណុះ​អធិការ​ផង​ដែរ ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]