ភ្នំពេញ៖​ វត្តមានបវរកញ្ញាផែនដី​ ប្រចាំប្រទេសឡាវ​ និងថៃ​ គ្រាន់តែមកដល់ប្រទេសកម្ពុជាលើកដំបូង​ បង្ហាញពីអារម្មណ៍ស្រលាញ់កម្ពុជា​ និង​ មានក្តីស្រមៃចង់ធ្វើដំណើរកម្សាន្ត​ ទៅកាន់ខេត្តសៀមរាបផ្ទាល់ផងដែរ។

តាមរយៈការធ្វើសន្និសីទសារព័ត៌មាន​ នៅក្នុងកម្មវិធី​ C-light Fan Meeting Meet & Greet Concert​ នៅផ្សារទំនើប​ អ៊ីអន​ ២​ សែនសុខ​ Miss Planet និងតំណាងខាងអ្នកគ្រប់គ្រង​ C-Light​ បានប្រាប់ឲ្យដឹងថា​ នេះជាលើកទីមួយហើយ​ ដែល​ Miss Planet ថៃនិងឡាវ​ បានមកដល់ប្រទេសកម្ពុជា​ ហើយបានជួបប្រជាជនកម្ពុជាគឺស្រលាញ់និងពេញចិត្តខ្លាំងមែនទែន។ ហើយការមកដល់កម្ពុជាលើកដំបូង​ នេះមានទីតាំងជាច្រើន​ ដែលចង់ទៅដើរកម្សាន្ត​ ជាពិសេសគឺខេត្តសៀមរាប​ ប្រាសាទអង្គរវត្ត។

នាពេលល្ងាចនេះ​ នឹងមានប្រព្រឹត្តិការណ៍សំខាន់ៗ​ ការដើរម៉ូដ​ ប្រគំតន្ត្រី​ ផងដែរ​។ ដោយមានតារាល្បីៗជាច្រើនចូលរួម​ មានដូចជា​ លោក​ សាក​ ខាំផែង​ ,​ កញ្ញា​ បាន​ មុនីល័ក្ខ​,​ កញ្ញា​ ផេនខេក,​ អ្នកនាង​ ចេន​ សាយចៃ,​ និងលោក​ រ៉ុក​ ខុងខយ​ ៕

តារាថៃ
តារាថៃ
តារាខ្មែរ
Miss planet ឡាវ​ និងថៃ
Miss planet ឡាវ​ និងថៃ
Miss planet ឡាវ​ និងថៃ
Miss planet ឡាវ​ និងថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]