ភ្នំពេញ៖ បច្ចុប្បន្ននេះ បើនិយាយពីសម្រស់របស់កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សុគន្ធ និសា ប្រិយមិត្តច្បាស់ជាជ្រាបហើយថា បើទោះជាវ័យរបស់នាងកាន់តែជ្រេក៏ពិតមែន តែសម្រស់របស់នាង នៅតែស្អាតក្មេងជាងវ័យដដែល។

យ៉ាងណាមិញ ចំពោះសម្រស់របស់នាង ក៏ធ្វើឲ្យមហាជនជាច្រើនមានចម្ងល់ថា តើនាងមានវិធីសាស្រ្តបែបណា ដើម្បីរក្សាសម្រស់របស់ខ្លួនឲ្យនៅតែស្អាតបែបនេះ។ ក្នុងនោះដែរ ទន្ទឹមនឹងចម្ងល់របស់មហាជន កាលពីព្រឹកមិញនេះវិញ ផ្អែកលើគណនីរបស់អ្នកនាង សុគន្ធ និសា បានបង្ហោះរូបថតម្តាយរបស់នាង ពីរសន្លឹកបង្ហាញពីសម្រស់ម្តាយរបស់ខ្លួនកាលពីក្មេង ដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង។

សម្រាប់រូបថតពីរសន្លឹកនោះផងដែរ មហាជនពិតជាលាន់មាត់សរសើរដល់ម្តាយនាងខ្លាំងមែនទែន ព្រោះមិននឹកស្មានថា កាលពីគាត់នៅក្មេងពិតជាមានសម្រស់ ស្រស់ស្អាតបែបនេះទាល់តែសោះ។ ឯចំណែកអ្នកគាំទ្រខ្លះទៀត បាននិយាយថា បែបនេះតើ បានជាអ្នកនាង សុគន្ធ និសា ស្រស់ស្អាតយ៉ាងនេះ ព្រោះថាសម្រស់របស់ម្តាយនាង កាលពីនៅក្មេងក៏មិនណយប៉ុន្មាននោះដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

សុគន្ធ និសា និងម្តាយ
សុគន្ធ និសា និងម្តាយ
សុគន្ធ និសា និងម្តាយ
ំម្តាយសុគន្ធ និសា កាលពីក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា