ម៉ិចស៊ីកូ-អាមេរិក៖ មនុស្សគ្រប់រូបមានវាសនាមិនដូចគ្នាទេ! អ្នកខ្លះកើតក្នុងគំនរទ្រព្យស្តុកស្តម្ភចាយមិនអស់ ខណៈអ្នកខ្លះសុំត្រឹមមានអាហារល្មមមួយរស់ៗ ដើម្បីកំដរជីវិតក៏ស្ទើរតែមិនបានផង។ និយាយទៅ ស្ថានភាពផ្ទុយស្រឡះគ្នានេះក៏មិនខុសអីពីប្រជាជនក្នុងតំបន់សុខសន្តិភាព និងជនភៀសខ្លួននៅតំបន់មួយចំនួនក្នុងពិភពលោកដែរ ព្រោះកុំថាឡើយគ្មានទីជម្រកត្រឹមត្រូវ សូម្បីតែពេលឃ្លានបាយទឹក ក៏ហូបមិនបានត្រង់មាត់ផង។

ក្រុមជនភៀសខ្លួនហុងឌូរ៉ាស

ជាក់ស្តែង រូបភាពដ៏គួរឱ្យខ្លោចចិត្តប៉ុន្មានសន្លឹកត្រូវបានបង្ហោះថ្មីៗនេះ អំពីគ្រួសារភៀសខ្លួនជនជាតិហុងឌូរ៉ាសមួយ ដោយម្តាយកំពុងវារលូនក្រោមរបងព្រំដែន ដើម្បីឆ្លងពីក្រុង Tijuana នៃប្រទេសម៉ិចស៊ីកូ ចូលទៅទឹកដីសហរដ្ឋអាមេរិក ចំណែកឳពុកកំពុងបំបៅទឹកដោះគោដល់កូនតូចអាយុទើប ៨ ខែ ដែលកំពុងបញ្ចេញស្នាមញញឹមយ៉ាងពព្រាយដាក់អ្នកថត មុននឹងហុចកូនបន្តទៅឱ្យម្តាយ ក្នុងបំណងសុំសិទ្ធិជ្រកកោណនៅទឹកដីថ្មី។

ទោះយ៉ាងណា ឳពុកវ័យ ២២ ឆ្នាំ ដែលមានឈ្មោះ Joel Mendez មិនបានឆ្លងទៅតាមនោះទេ ព្រោះគេខ្លាចថានឹងត្រូវនិរទេសទៅប្រទេសកំណើតវិញ ហើយសុខចិត្តរកការងារធ្វើនៅក្រុងដដែល។ យ៉ាងណាមិញ បន្ទាប់ពីឆ្លងចូលទឹកដីអាមេរិកបានសម្រេចម្តាយវ័យ ២៤ ឆ្នាំ ដែលមានឈ្មោះ Yesenia Martinez បានប្រគល់ខ្លួនឱ្យមន្ត្រីអន្តោប្រវេសន៍អាមេរិក ខណៈកំពុងបីត្រកងកូនរបស់ខ្លួន។

គួរបញ្ជាក់ថា គ្រួសារតូចមួយនេះស្ថិតក្នុងចំណោមជនភៀសខ្លួនពីតំបន់អាមេរិកកណ្តាលជាច្រើន ដែលអស់សង្ឃឹមក្នុងការទន្ទឹងរង់ចាំក្នុងរយៈពេលដ៏យូរ ដើម្បីស្នើសុំសិទ្ធិជ្រកកោណតាមច្រកចូលផ្លូវការទៅកាន់ទឹកដីអាមេរិក៕

គ្រួសារភៀសខ្លួនហុងឌូរ៉ាស លូនក្រោមរបងព្រំដែន
គ្រួសារភៀសខ្លួនហុងឌូរ៉ាស លូនក្រោមរបងព្រំដែន
គ្រួសារភៀសខ្លួនហុងឌូរ៉ាស លូនក្រោមរបងព្រំដែន
ម្តាយនិងកូនតូចភៀសខ្លួន
ម្តាយនិងកូនតូចភៀសខ្លួន
ម្តាយនិងកូនតូចភៀសខ្លួន
ក្រុមជនភៀសខ្លួនផ្សេងទៀត
ក្រុមជនភៀសខ្លួនផ្សេងទៀត
ក្រុមជនភៀសខ្លួនផ្សេងទៀត

ខាងក្រោមនេះជាវីដេអូ ពាក់ព័ន្ធនឹងជំរុំជនភៀសខ្លួន៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]