អាល្លឺម៉ង់៖ ប៉ូលិសស្រីម្នាក់មានរហ្សនាមថា "ប៉ូលិសស្អាតផ្តាច់គេ" នៅអាល្លឺម៉ង់ត្រូវសម្រេចចិត្តជ្រើសរើសធ្វើជាប៉ូលិស ឬធ្វើជាតារាម៉ូដែលនៅ Instagram ។

កញ្ញា Adrienne Koleszár

កញ្ញា Adrienne Koleszár អាយុ ៣៤ឆ្នាំ សព្វថ្ងៃជាប៉ូលិសមកពីក្រុង Dresden រដ្ឋ Saxony ត្រូវបានគេដាក់ងារថាជា "ប៉ូលិសស្រីស្អាតបំផុតនៅអាល្លឺម៉ង់" កាលពីពីរឆ្នាំមុន។

ចាប់តាំងពីពេលនោះមក កញ្ញាបានក្លាយទៅជាតារាម៉ូដែលនៅលើបណ្តាញសង្គម Instagram និងមាន Follower ចំនួន ៥៥៧,០០០ នាក់។

កាលពីដើមឆ្នាំនេះកញ្ញាបានឈប់សម្រាកពីការងារនៅអង្គភាពរយៈពេល ៦ខែ ហើយត្រូវត្រឡប់ចូលធ្វើជាប៉ូលិសវិញនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ។ រយៈពេល ៦ខែកន្លងមកនេះ កញ្ញាបានដើរលេងជាច្រើនប្រទេស និងបានថតរូបផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនជាច្រើន។

កញ្ញាបានថ្លែងថា៖ «ក្នុងរយៈពេល ៦ ខែនេះ ខ្ញុំមិនទទួលបានប្រាក់ខែពីរដ្ឋ Saxony ទេ ខ្ញុំដើរលេងដោយប្រាក់សន្សំរបស់ខ្ញុំ និងការផ្សាយពាណិជ្ជកម្មនៅក្នុងបណ្តាញសង្គម។»  

កញ្ញា Adrienne Koleszár

បន្ទាប់ពីកញ្ញាបានជួបជាមួយមេនៅអាទិត្យនេះ មេរបស់កញ្ញាបានប្រាប់ជម្រើសថា កញ្ញាត្រូវតែចូលបម្រើការងារពេញម៉ោងវិញនៅដើមខែមករាខាងមុខនេះ ឬក៏ឈប់ពីការងារ។

យោងតាមសារព័ត៌មានអាល្លឺម៉ង់បានរាយការណ៍ថា រដ្ឋ Saxony កំពុងត្រូវការប៉ូលិស ហើយបច្ចុប្បន្នកំពុងជ្រើសរើសប៉ូលិសបន្ថែមរហូតដល់ ១,០០០ នាក់។

ប៉ូលិសស្រីស្អាតនេះបានរៀបរាប់ថា៖ «ខ្ញុំចង់ធ្វើទាំងពីរ តែនៅក្នុងជីវិតរបស់យើង គឺយើងមិនអាចមានអ្វីគ្រប់យ៉ាងដែលយើងចង់បាននោះទេ។»

កញ្ញា Adrienne Koleszár

ដូច្នេះកញ្ញាមានពេលមួយអាទិត្យដើម្បីពិចារណាជ្រើសរើសអាជីពរបស់ខ្លួនថាតើត្រូវជ្រើសរើសធ្វើជាប៉ូលិស ឬក៏ធ្វើជាតារាម៉ូដែលនៅក្នុងបណ្តាញសង្គម៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កញ្ញា Adrienne Koleszár
កញ្ញា Adrienne Koleszár
កញ្ញា Adrienne Koleszár
កញ្ញា Adrienne Koleszár
កញ្ញា Adrienne Koleszár

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]