រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២​នាក់ ក្នុង​នោះ​នារី​ម្នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​ជនសង្ស័យ​ម្នាក់​លួច​យក​ទូរស័ព្ទ​ពី​ស្ត្រី​ម្នាក់ ហើយ​ទៅ​ឱ្យ​ជនសង្ស័យ​ផ្សេង​ម្នាក់​ទៀត​ដើម្បី​រត់គេច​ខ្លួន​បាត់ ប៉ុន្តែ​ត្រូវ​ជន​រង​គ្រោះ និង​ពលរដ្ឋ​ឃាត់​ទាន់​រួច​ប្រគល់​ឱ្យ​សមត្ថកិច្ច​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​២០​ទី​យប់ ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​កន្លែង​តាំងពិព័រណ៍​ប្រគំ​តន្ត្រី ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ទី​១- ឈ្មោះ នួន វិបុល ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​សង្កាត់​បឹង​កក់ ខណ្ឌទួលគោក ទី​២-​ឈ្មោះ នី ស្រី​ពុំ ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ស្នាក់​នៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ កង វ​ត្តី ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខ​របរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅ​ភូមិ​អង្គ​ត្រគៀត សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ទូរស័ព្ទ​ដែល​ជនសង្ស័យ​លួច​ម៉ាក អាយ​ហ្វូ​ន​សេ​វែ​ន​ភ្លឺ​ស តំលៃ​ជាង​៥០០​ដុល្លារ​។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ រូប​គាត់​ព្រមទាំង​ក្រុម​គ្រួសារ​របស់​គាត់​បាន​នាំ​គ្នា​ទៅ​មើល​តាំងពិព័រណ៍​ប្រគំ​តន្ត្រី បន្ទាប់​មក​ជនសង្ស័យ​ជា​បុរស​ខាងលើ​បាន​លូក​យក​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ និង​ឱ្យ​ជនសង្ស័យ​ផ្សេង​ទៀត ។ ពេល​ជន​រង​គ្រោះ​ដឹងខ្លួន​ពេល​ដឹង​ថា​បាត់ ក៏​បាន​ដើរ​រក​ជន​សង្ស័យ​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​ខាងលើ​កំពុង​លូក​លួច​យក​ទូរស័ព្ទ​ម្នាក់​ទៀត ហើយ​នៅ​ពេល​នោះ​ដែរ​ត្រូវ​បាន​ជន​រង​គ្រោះ និង​ប្រជាពលរដ្ឋ ឃាត់​បាន​២​នាក់ ហើយ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ភ្លាម​ៗ​ផង​ដែរ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ឃាត់​បាន​ជនសង្ស័យ​លួច​ទូរស័ព្ទ​ដៃ​បាន​២​នាក់​ហើយ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​២ ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​ស៊ើបអង្កេត​រកមុខ​សញ្ញា​លួច​បន្ថែម​ទៀត និង​ចាត់ការ​តាម​និ​តិ​វិធី ។ ចំណែក​ជន​រង​គ្រោះ​ម្នាក់​ទៀត​ដែល​លួច​មិន​ទាន់​បាន​មិន​​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ឡើយ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]