ខេត្ត​ព្រះ​សីហ​នុ ៖ ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​ម្នាក់​ទំនង​នាង​វង្វេង​ពី​ឪពុក​ម្តាយ ត្រូវ​បាន​អ្នក​រត់​រ៉ី​ម៉ក​ពី​វាល​រេញ ទៅ​ភូមិ​ទួល បាន​ដាក់​នាង​ចុះ​ពីលើ​រ៉ី​ម៉ក​នៅ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​បឹង​រាំង​ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់ ដោយ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍ ឃុំ​សាមគ្គី យក​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​ស្វែងរក​រក​ឪពុក​ម្តាយ​របស់​នាង ដែល​ហេតុការណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១០ ធ្នូ នេះ ។

ទោះជា​យ៉ាងណា ក្មេង​ស្រី​រូប​នេះ នៅ​មិន​អាច​ឆ្លើយ​ជាមួយ​សមត្ថកិច្ច បញ្ជាក់​ពី​ពី​អត្តសញ្ញាណ​ច្បាស់លាស់​នោះ​ឡើយ ព្រោះ​នាង​នៅ​តូច ។ បើ​តាម​ពិនិត្យ​ក្មេង​ស្រី​នោះ កំពុង​សន្និដ្ឋាន​ថា អាច​ជិះ​រ៉ឺ​ម៉ក​ពី​ផ្សារ​វាល​រេញ​ទៅ តែ​ទៅ​ដល់​ចំណុច​ខាងលើ ក៏​ត្រូវ​ម្ចាស់​រ៉ឺ​ម៉ក​ដាក់ចុះ ដោយ​មិនដឹង​ពី​មូលហេតុ ហើយ​ជាមួយ​គ្នា​នេះ​នគរបាល​ប៉ុ​ស្ត៍​កំពុង​ទំនាក់ទំនង ទៅ​ម្ចាស់​រ៉ឺ​ម៉ក​ដើម្បី​សួរនាំ​ផង​ដែរ ។

ដូច្នេះ សមត្ថកិច្ច​សូម​អំពាវនាវ​ដល់​ឪពុក​ម្តាយ និង​សាច់ញាតិ បើ​មាន​បាត់​ក្មេង​ដូច​ភិនភាគ​នេះ អាច​មក​ទាក់ទង​សមត្ថកិច្ច​ស្រុក​ជា​បន្ទាន់ ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]